មិនត្រឹមតែជាតារាមានប្រជាប្រិយភាពក្នុងសិល្បៈទេ អ្នកទាំង៥រូបនេះសុទ្ធតែចេញពីត្រកូលអ្នកជំនួញប្រាក់លានថែមទៀតផង!

មានតារាប្រុសស្រីជាច្រើនរូបដែលកំពុងតែស្វះស្វែងនិងអភិវឌ្ឍន៍ខ្លួនអោយកាន់តែមានភាពល្បីល្បាញនៅក្នុងវិស័យសិល្បៈរបស់ប្រទេសថៃ។ សម្រាប់តារាប្រុសស្រីដែលទទួលបានប្រជាប្រិយភាពខ្លាំង គឺភាគច្រើនទទួលបានចំណូលមិនតិចនោះទេ។

ហើយក៏មានតារាប្រុសស្រីជាច្រើនដែលសុទ្ធសឹងតែចេញពីត្រកូលអភិជន រឺអ្នកជំនួញប្រាក់លាន និងមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងវិស័យពាណិជ្ជកម្មនៅក្នុងប្រទេសថៃ។
ខាងក្រោមនេះគឺជាតារាប្រុសស្រីទាំង៦រូប ដែលមានប្រជាប្រិយភាពនិងរស់នៅក្នុងជីវិតអភិជនយ៉ាងមានក្តីសុខ៖
១ Pok Minset
មហាជនជាច្រើនច្បាស់ជាបានដឹងហើយថា តារាចម្រៀងរ៉េបមួយរូបនេះគឺជាស្វាមីរបស់តារាស្រី Margie និងកំពុងតែរស់នៅយ៉ាងមានក្តីសុខនៅក្នុងគ្រួសារ។ មិនត្រឹមតែប៉ុន្នឹងនោះទេ តារាប្រុស Pok គឺជាកូនប្រុសពៅនៅក្នុងត្រកូលអភិជនមួយ និងជាគ្រួសារអ្នកជំនួញធំជាច្រើនប្រទេសថៃមានដូចជា៖ ក្រុមហ៊ុន Pok 9 entertainment និងសណ្ឋាគារធំនៅក្នុងទីក្រុងបាងកកថែមទៀតផង។
២ Min Pechaya
សម្រាប់កំពូលតារាស្រីដែលមានបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងវិស័យសិល្បៈថៃ អាចនិយាយបានថាជាតារាស្រីរៀមច្បងមួយរូបនេះវិញ ក៏ចេញមកពីត្រកូលគ្រួសារអភិជនមួយរូបផងដែរ ដែលជំនួញធំនោះមានដូចជា​ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងសំណង់ដ៏ធំមួយគឺក្រុមហ៊ុន SCG Home Solution Maxhome។
៣ Peach Pachara
រីឯតារាប្រុសវ័យក្មេងរូបសង្ហាមួយរូបនេះវិញក៏មិនចាញ់តារាប្រុសស្រីរៀមច្បងខាងលើនោះដែរ លោកនៅក្នុងត្រកូលអ្នកជំនួញធំៗជាច្រើននៅក្នុងប្រទេសថៃមានដូចជា សណ្ឋាគារ Central Plaza, ហាង Potato Corner, និងមានអ្នកម្តាយជាម្ចាស់ហាងពេជ្រដ៏ធំមានឈ្មោះថា Diamond Today។
៤ Punpun Sutatta

After Footer (Active) - damrei Mr1 Zone2

តារាស្រីសាច់សខ្ចីរូបនេះវិញក៏មិនធម្មតាដែរ មហាជនក៏ដូចជាមិត្តរួមអាជីពជាច្រើនបានដឹងរួចមកហើយថា តារាស្រីមួយរូបនេះគឺចេញមកពីគ្រួសារអ្នកជំនួញប្រាក់លានមួយរូបដែលឪពុកគឺជាអ្នកជំនួញដ៏ល្បីឈ្មោះមួយរូបនៅក្នុងប្រទេស លោកគឺជានាយកក្រុមហ៊ុនដ៏ធំមួយនៅក្នុងប្រទេសថៃដែលមានឈ្មោះថា Overseas Carbon Raiser។
៥ James Ma
អ្នកគាំទ្រជាច្រើនដែលនិយមទស្សនារឿងភាគថៃច្បាស់ជាបានស្គាល់រួចមកហើយពីប្រជាប្រិយភាព និងទេពកោសល្យដ៏ប៉ិនប្រសប់ក្នុងការដើរតួសម្តែងរបស់តារាប្រុសរូបស្រស់ James Ma។ លោកមិនត្រឹមតែទទួលបានការគាំទ្រយ៉ាងខ្លាំងនៅក្នុងវិស័យសិល្បៈថៃនោះទេ លោកថែមទាំងជាទាយាទនៅក្នុងគ្រួសារអ្នកជំនួញដ៏ធំមួយនៅក្នុងស្រុកថៃមួយ គឺគ្រួសារដែលមានរោងចក្រឧស្សាហ៍កម្មនាំចេញ នាំចូលគ្រឿងសង្ហារឹមដែលមានតម្លៃរាប់ពាន់លានឯណោះ៕