កាលពីពេលថ្មីៗនេះ មហាជននិងហ្វេនៗជាច្រើនបាននំាគ្នាសម្ដែងការព្រួយបារម្ភ នៅពេលឃើញតារាសម្ដែងល្បីឈ្មោះលោក ហេន ប៊ុនលាភ បង្ហោះរូបភាពសម្រាកនៅមន្ទីរពេទ្យ ខណៈកំពុងតែត្រូវការ ក្រុមគ្រូសារមើលថែផងដែរ។
យ៉ាងណាមិញ តាមការបញ្ជាក់ពីតារាប្រុសរូបនេះ សព្វថ្ងៃលោកមានបញ្ហាក្រលៀន ហើយតាមការពិតលោកបានសម្រាកព្យាបាននៅមន្ទីរពេទ្យមួយរយៈហើយ ហើយក្រោយពេលទទួលបានការព្យាបាលមួយរយៈមក ជម្ងឺក៏បានល្អប្រសើរវិញ៧៥% ដែរហើយ។
ក្រោយពេលលឺបែបនេះ មហាជននិងហ្វេន រួមទាំងមិត្តភក្ដិជាច្រើនដែលរួមអាជីពជាមួយ បាននាំគ្នាលើកកម្លាំងចិត្តលោក និងជូនពរឲ្យលោកឆាប់ជាសះស្បើយវិញថែមទៀតផង៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី