ជាការពិតណាស់ ដោយសារតែមួយរយៈពេលចុងក្រោយនេះ តារាសម្ដែងថៃស្រីល្បីឈ្មោះ Baifern និងលោក Nine Naphat មានភាពស្និតស្នាលនិងគ្នាខ្លាំង ធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនបាននាំគ្នាផ្គូផ្គង់អ្នកទាំងពីរ និងសង្ស័យថាអ្នកទាំងពីរកំពុងតែមានទំនាក់ទំនងស្នេហាទៀតផង។
ជាក់ស្ដែងដោយសារតែមានព័ត៌មានលេចលឺកាន់តែច្រើនឡើងៗ ឆ្លៀតក្នុងកម្មវិធីផ្ដល់បទសម្ភាសន៍ តារាស្រីរូបនេះក៏បានបង្ហើបថា ទំនាក់ទំនងរវាងនាង និង តារាប្រុស Nine Naphat គឺត្រឹមតែជាមិត្តល្អប៉ុនណោះ។
ក្នុងនោះផងដែរតារាស្រីរូបនេះ ក៏បានបន្ថែមទៀតផង កន្លងមកនាងតែងតែបើកចិត្តក្នុងរឿងស្នេហាដែរ ប៉ុន្ដែហាក់បីដូចជាគ្មាននរណាម្នាក់ចាប់អារម្មណ៍ និងមានបំណង់ចង់ក្លាយជាគូអនាគត់ទាល់តែសោះ ដូច្នេះមានតែរង់ចាំពេលវេលាទៅមុខទៀតតែប៉ុនណោះ៕
សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី