ជាការពិតណាស់ ក្រោយពេល ប៉ូគឹមថេង សុតធីតា បានបង្ហាញសមត្ថភាពយ៉ាងល្អ ក្នុងការប្រកួត Miss Grand International 2021 មក មហាជននិងហ្វេនៗជាច្រើនពិតជាសរសើរ និងចាប់អារម្មណ៍ពីសមត្ថភាពសិល្បៈរបស់នាងយ៉ាងខ្លាំងផងដែរ។
ជាក់ស្ដែងក្រោយពេលបញ្ចប់ការប្រកួត និងបានវិលត្រឡប់មកមាតុភូមិវិញ បវរកញ្ញារូបនេះ បានបង្ហោះរូបភាពប៉ុន្មានសន្លឹក និងអមជាមួយសារអន់ចិត្តទៅកាន់អ្នកគាំទ្រថាដែលតែងតែធ្វើឲ្យនាងរំភើបបែបនេះថា៖
«អន់ចិត្តជាមួយអ្នកគ្រប់គ្នាណាស់ បើមិនធ្វើឱ្យខ្ញុំរំភើប ក៏ធ្វើឱ្យខ្ញុំយំដែរ ឱ្យនិយាយបែបណាទៅទើបសមនឹងទំហំចិត្តអ្នកគ្រប់គ្នា ដឹងទេ អ្នកគ្រប់គ្នាជាកម្លាំងចិត្ត ជាថាមពល ជាបេះដូងរបស់ខ្ញុំ ខ្ញុំស្រឡាញ់ប្រជាជនកម្ពុជា»
តាមរយៈសារនិងរូបនោះ អាចបង្ហាញឲ្យឃើញតារា ប៉ូគឹមថេង សុតធីតា ពិតជាជាប្រជាជនកម្ពុជា និងហ្វេនៗជាច្រើនស្រលាញ់ ខណៈបាននាំគ្នាទៅទទួលនាងនៅព្រលានយន្តហោះយ៉ាងច្រើនកុះករតែម្ដង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី