អត់អាណិតហ្វេនៗអ្នកអត់គូរសោះ! Mak-Kimberly ស្មគ្រ័ស្មោះថតរូបគូរចាប់ដៃចាប់ជើងយ៉ាងផ្អែមល្ហែមកាន់តែយូរឆ្នាំកាន់តែផ្អែមល្ហែមធ្វើអោយហ្វេនៗរមូលពោះអស់! មានរូបភាព

ភាពផ្អែមល្ហែមមិនដែរនិងថយចុះទាល់តែសោះសម្រាប់គូរស្នេហ៍ម៉ឺនឆ្នាំយ៉ាងតារាសម្ដែងលំដាប់តួឯកស្រី  Kimberly  និងតួឯកប្រុស Mak Prin ទោះបីជាមើលចិត្តគ្នាអស់រយៈពេល 8ឆ្នាំជាងក៏ដោយ ក៏នៅតែមានរូបភាពឬសកម្មភាពគួអោយស្រលាញ់ៗមកផ្ញើរហ្វេនៗតាមដានជាប់លាប់ជានិច្ច

យ៉ាងជាក់ស្ដែងនោះគឺថាថ្មីៗនេះ Kimberly បានប្រកៀកប្រកើយ Mak ទៅញុំបាយជាមួយគ្នាជាពិសេសនៅមានរូបភាពស្វីតៗតាមភាសាគូរសង្សាជាច្រើនរូបច្រើនសន្លឺក ដូចជារូបអង្គុយចាប់ដៃគ្នាជាដើម មានរួមផ្សំជាមួយនិងឃ្លារបស់ខាងស្រីដែលបានសរសេរថា  “In good hands now @mark_prin”

After Footer (Active) - damrei Mr1 Zone2

ហើយក្រោយមកក៏មានហ្វេនៗយ៉ាង Bow Benjawan ចូលទៅ comment ថា “Hmmm…….បើអញ្ចឹងតើអោយបងទៅធ្វើអីដែរ!??? អោយទៅថតរូបអោយឬ 5555”

ចំណែកខាង Mak Prin ក៏ផ្អែមមិនចាញ់គ្នាទេផុសរូបនៅក្នុងហ្វេសបុកជាច្រើនសន្លឹកជាមួយនិងដំណើរកំសាន្ដទៅលេងនៅសមុទ្រ ហើយក៏មានសន្លឹកកាន់ដៃ Kimberly ដូចគ្នា អុយ!!!យ៉ាងម៉េចទេគូរនេះ សហការណ៍គ្នាផ្អែមល្ហែមដាក់គ្នាយ៉ាងនេះ ពេលនេះហ្វេនៗបុកពោះរងចាំស្ដាប់ដំណឹងល្អហើយណា!!

អត្ថបទដោយ : នីត្តា