Chompoo បណ្ដើរស្វាមីកំពូលសង្ហាចូលរួមក្នុងកម្មវិធីក្នុងស្ទាយអ្នកម៉ាក់ពោះធំស្រស់ស្អាតដល់ថ្នាក់ហ្វេនៗចង់ឃើញមុខកូនស្រីឆាប់ៗព្រោះចង់ដឹងថា…..! វីដេអូ
Chompoo Araya ក្នុងស្ទាយរ៉ូបស្រុងវែងចូលរួមកម្មវិធីគូរជាមួយនិងស្វាមីកំពូលសង្ហា Knot Witsarut រូបភាពកៀកកើយគួអោយស្រលាញ់ហើយសម្រស់អ្នកម៉ាក់កំពុងពរពោះកូនស្រីក៏ស្រស់ស្អាតខ្លាំងណាស់ដែរ
យូរៗទើបបានឃើញរូបភាពរបស់ Chompoo គូរជាមួយស្វាមីកំពូលសង្ហា Knot Witsarut ចេញកម្មវិធីជាមួយគ្នាម្ដង ជាក់ស្ដែងទាំងពីរនាក់បានបណ្ដើរគ្នាចូលរួមកម្មវិធីបើកសម្ភោធរថយន្ដ Lamborghini សូមប្រាប់ថាប៉ាម៉ាក់ពិតជាស្រស់សង្ហាទាំងគូរតែម្ដង តាមរយៈវីដេអូរបស់អ្នកចាត់ការផ្ទាល់ខ្លួន ដែលបានថតទុកហើយគ្រប់គ្នាក៏បង្អាប់ដែរថាដូចជាទើបតែស្រលាញ់គ្នាថ្មីថ្មោងដូច្នេះអញ្ចឹង
ក្រៅពីបានឃើញរូបភាពផ្អែមល្ហែមរបស់ Knot – Chompoo ហើយ យើងនៅបានឃើញស្ទាយហ្វេសិនរបស់ Chompoo ខណៈពេលកំពុងពរពោះកូនស្រីដែលពេលនេះមានអាយុ 20សប្ដាហ៍ជាងហើយ មកជាមួយនិងរ៉ូបពណ៌ទឹកប្រាក់វែង ស្រស់ស្អាតពិតៗ
អត្ថបទដោយ : នីត្តា