Bella ប្រាប់ថាលែងមានអ្វីនិយាយទៀតហើយក្រោយពីចែកផ្លូវគ្នាជាមួយ Weir ព្រោះតែអ្នកទីបីអគុណសម្រាប់….! មានវីដេអូ
Bella Ranee មិនអើពើនិងការជីកកាយរឿងចែកផ្លូវគ្នាជាមួយ Weir Sukolwat ព្រោះតែមានអ្នកទី 3 ឆ្លើយតបតែសំនួរណាដែលទាក់ទងនិងខ្លួនអស់ទៅហើយ លែងមានអ្វីត្រូវមកប្រាប់ទៀតទេ ប្រាប់ថាខ្លួនឆ្លងផុតរឿងនេះបានក៏ព្រោះតែកំលាំងចិត្តពីអ្នកគាំទ្រ
នៅក្នុងវិស័យសិល្បៈមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះរឿងរ៉ាវការចែកផ្លូវគ្នារបស់គូរស្នេហ៍តារាសម្ដែងល្បីឈ្មោះ Weir Sukolwat និង Bella Ranee ដែលអ្នកទាំងពីរបានចំណាយពេលអោយគ្នាទៅវិញទៅមកដល់ទៅ 9ឆ្នាំ ហើយចុងក្រោយត្រូវបានបញ្ចាប់ឋានៈជាសង្សានៅត្រឹមតែជាបងប្អូន
ដោយខាងស្រីបានចេញមកបើកចិត្តនិយាយរឿងរ៉ាវនេះមុន ក្រោយមកបានធ្វើឱ្យមនុស្សជាច្រើនមានមន្ទិលសង្ស័យ រួមទាំងផេកល្បីដែលចេញមកផុសប្រាប់ថាដឹងពីមូលហេតុដែលអ្នកទាំងពីរបែកគ្នាក៏ព្រោះតែជនទីបី ប៉ុន្ដែនិយាយមិនកើតព្រោះតែមាត់លិចទឹក ហើយក៏មានពាក្យចចាមរាមជាច្រើនរឿងទៀតដល់ថ្នាក់ធ្វើអោយឈ្មោះរបស់ Weir ជាប់ថេកជាលំដាប់ទី 1នៅក្នង twitter
ជាក់ស្ដែង Bella ក៏បានចេញមកនិយាយម្ដងទៀតក្នុង “The 12th Identity of Siam Fair” នៅ BITEC Bangna ហើយនិងក៏បានប្រាប់យ៉ាងខ្លីៗចំពោះពាក្យចរចាមរាមទាំងអស់និងថា នាងលែងមានអ្វីត្រូវនិយាយទៀតហើយព្រោះនាងបាននិយាយក្នុងផ្នែករបស់នាងអស់ហើយ
អត្ថបទដោយ : នីត្តា