អស្ចារ្យមែន! បទ«Time To Rise» របស់ វណ្ណដា និង លោកតា គង់ ណៃ ជាប់លេខ១ហើយ!(មានវីដេអូ)

ជាការពិតណាស់ក្រោយពេលដែលតារាចម្រៀងរ៉េបល្បីឈ្មោះលោក វណ្ណដា បានចេញបទចម្រៀងជាមួយ ព្រឹទ្ធាចារ្យលោកតា គង់ ណៃ ដែលមានចំណងជើង «Time To Rise» ក៏ទទួលបានការគាំទ្រយ៉ាងខ្លាំង និងមានការកោតសរសើរពីសំណាក់មហាជនជាច្រើនទៀតផង។

ជាក់ស្ដែងនៅពេលនេះ បទចម្រៀងនេះបានជាប់លេខ១ «Best Video of 2021» ហើយបច្ចុប្បន្ននេះបទ «Time To Rise» មានអ្នកចូលទស្សនារហូតដល់ជាង៨០លានដងទៅហើយ។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជាស្ងប់ស្ងែង ហើយក៏មានមោទនៈភាពខ្លាំង នៅពេលឃើញបទចម្រៀងខ្មែរយើងមានភាពល្បីល្បាញខ្លាំងបែបនេះ៕ តោះ! ទៅទស្សនារូបភាព និងវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី