មមារញឹកមែន! ត្រឡប់ពី Switzerland ភ្លាម Chompoo ដឹកដៃស្វាមីចូលកម្មវិធីភ្លែត!(មានរូបភាព)

ជាការពិតណាស់ប៉ុន្មានថ្ងៃមុន តារាថៃស្រីសំបូរប្រជាប្រិយភាព Chompoo Araya ទើបតែត្រឡប់មកពីប្រទេស Switzerland វិញ ក្រោយពេលដើរកំសាន្តជុំគ្រួសារយ៉ាងមានក្ដីសុខមក។

ក្នុងនោះផងដែរ ខណៈទើបតែត្រឡប់មកពីក្រៅប្រទេសមិនបានប៉ុន្មានផង តារាស្រីរូបនេះក៏បានដឹកដៃស្វាមីទៅចូលរួមកម្មវិធីសម្ពោធឡានថ្មីម៉ាក Lamborghini ដោយបានតុបតែងខ្លួនយ៉ាងស្រស់ស្អាតថែមទៀតផង។

After Footer (Active) - damrei Mr1 Zone2

មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនោះ ហ្វេនៗជាច្រើនក៏កាន់តែចាប់អារម្មណ៍ នៅពេលឃើញតារាស្រីរូបនេះមមារញឹកនិងការងារខ្លាំងបែនេះ ខណៈកំពុងតែពរពោះកូននៅក្នុងផ្ទៃទៀតផង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី