ស្រស់ស្អាតដូចវិមាន! បើកបង្ហាញកម្រងរូបភាពខ្លះៗទិដ្ឋភាពគេហដ្ឋានពិតរបស់តារាសម្ដែងនិងជាពិធីករបែបកំប្លុកកំប្លែងលោក Jack Fanchan ដែលសាងសង់មិនមែនធម្មតាតែយកបែបទំហំធំនិងរចនាម៉ូតប្រណិតស្កឹមស្កៃតែម្ដង។
ដោយតារាប្រុសលោក Jack Fanchan បានប្រឡូកចូលក្នុងវិស័យការសម្ដែងនេះតាំងពីនៅតូចៗមកម្លេះ ដោយរូបលោកមានរូបរាងទ្រលុកទ្រលន់តាំងពីក្មេងៗមកម្លេះ ហើយនេះក៏ជាចំណុចទាក់ទាញធ្វើឲរូបលោកបានក្លាយជាតួអង្គម្នាក់ក្នុងការសម្ដែងផងដែរ។ ថ្វីត្បិតតែតាំងពីក្លាយជាអ្នកមសម្ដែងរហូតពេលនេះអាយុរ៣២ឆ្នាំហើយរូបលោកមិនបានធ្វើជាតួឯក តែការពិតនោះរូបលោករកចំណូលបានមិនចាញ់តារាជួរមុខឬតួឯកប្រុសល្បីៗនោះឡើយ ហើយអាចនឹងរកបានច្រើនជាងទៀតផងព្រោះលោកមានរឿងសម្ដែងជាច្រើនថែមទាំងមានកម្មវិធីកំប្លែងៗជាច្រើនទៀត។
ថ្មីៗនេះមិត្ដភក្ដិរបស់លោក Jack ក៏ថតទិដ្ឋភាពគេហដ្ឋានរបស់ Jack ធ្វើឲអ្នកគាំទ្រឃើញហើយអត់សសើរមិនបានព្រោះមានទំហំធំតុបតែងប្រណិតថែមមានទីធ្លារមុខផ្ទះទូលាយនិងជាផ្ទះក្បែរមាត់ទឹកទៀតផង។ ធ្វើឲអ្នកដែលបានឃើញហើយដឹងថាតារាប្រុសដួងនេះថ្វីត្បិតតែនាពេលកន្លងមកនេះមិនបានសម្ដែងជាតួឯកតែរូបលោកក៏នៅតែរកចំណូលបានខ្ពស់និងមានទ្រព្យសម្បិត្ដយ៉ាងថែមមិនសូវមានអ្នកបានដឹងទៀត។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ