ជាការពិតណាស់ ក្រោយពេលដែល Miss Grand Cambodia 2021 កញ្ញា ប៉ូគឹមថេង សុតធីតា វិលមកពីការប្រកួត Miss Grand International មក មហាជនជាច្រើនពិតជាចាប់អារម្មណ៍ និងសរសើរពីសមត្ថភាពនាងយ៉ាងខ្លាំងតែម្ដង។
ជាក់ស្ដែងខណៈទើបវិលត្រឡប់មកមាតុភូមិវិញ មិនបានប៉ុន្មានផងបវរកញ្ញារូបនេះ បានធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនភ្ញាក់ផ្អើល នៅពេលឃើញអ្នកនាងបង្ហាញវត្តមានទៅទទួលរថយន្តថ្មីមួយគ្រឿងដែលខ្លួនទើបតែទិញ មើលទៅពិតជាស្រស់ស្អាត និងសក្ដិសមនិងនាងយ៉ាងខ្លាំងផងដែរ។
មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនោះ ហ្វេនៗជាច្រើនក៏កាន់តែសរសើរសមត្ថភាពបវរកញ្ញារូបនេះ និងចូលរួមអបអរសាទរ ដែលទីបំផុតឃើញនាងទទួលបានជោគជ័យបន្ដិចម្ដងៗហើយ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី