ជាគូរស្នេហ៍មួយគូរទៀតដែរទាក់ទងគ្នាមកអស់រយៈពេល 8ឆ្នាំជាងហើយ សម្រាប់គូរស្នេហ៍តារាប្រុសស្រី Mak Prin និង Kimberly ដែលហ្វេនៗតែងតែទន្ទឹងរងចាំស្ដាប់ដំណឹងល្អរបស់អ្នកទាំងរៀងរាល់ថ្ងៃ
ជាក់ស្ដែង Mak Prin ក៏បានចេញមកបើកចិត្តចំពោះមុខអ្នកការសែននិងមហាជនចំពោះរឿងធ្វើ surprise សុំ Kimberly រៀបការ ដោយសាម៉ីខ្លួនបានបង្ហើបថា “ក៏កាន់តែកៀកថ្ងៃហើយ យើងនិយាយគ្នារាល់ថ្ងៃ មុននេះនិយាយជាមួយនិងអ្នកចាត់ការថាធ្វើយ៉ាងម៉េចល្អ ដេញវេលាអោយហើយល្អទេ”
“ពេលនេះក៏ចាប់ផ្ដើមត្រៀមធ្វើ surprise កំពុងរកមើលចង្វាក់ដែលសមគួរ អោយវាល្អឥតខ្ចោះគ្រប់យ៉ាង ចំណែកខ្លួនក៏មិនបាននិយាយលម្អិតជាមួយខាងស្រីព្រោះខ្លាចគាត់ដឹង យើងគិតតែនៅក្នុងចិត្ត តែឆាប់ៗនេះច្បាស់ណាស់ ព្រោះខ្ញុំចង់រៀបការណាស់ គ្រាន់តែរងចាំចង្វាក់ឱកាសដែលល្អបំផុត ដោយខ្ញុំក៏មិនទាន់ដឹងច្បាស់ថាពេលណា ប៉ុន្ដែតាំងចិត្តជាស្រេចហើយថាម្នាក់នេះហើយក៏តែម្នាក់និងដែរ”
“ចំណែកឯផ្ទះដែលទៅលើកសរសរថាជាផ្ទះការឬអត់នោះ ចាំដល់ពេលអ្វីៗរួចរាល់ហើយខ្ញុំនិងប្រាប់”
អត្ថបទដោយ : នីត្តា