ជាការពិតណាស់ ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបច្បាស់ហើយ ថាសព្វថ្ងៃនេះតារាស្រី Tangmo និង តារាស្រី Pinky Savika មិនត្រឹមតែជាមិត្តរួមអាជីពសិល្បៈនោះទេ អ្នកទាំងពីរក៏ជាមិត្តភក្ដិល្អនិងគ្នាតាំងពីនៅរៀនជាមួយគ្នារយៈពេលជាង២០ឆ្នាំទៅហើយ។
ជាក់ស្ដែងស្រាប់តែថ្មីៗនេះ ខណៈចូលរួមនៅក្នុងកម្មវិធីជជែកកម្សាន្តជុំគ្នា ពិធីករក៏បានសួរសំនួរមួយថា «តើសម័យរៀន Pinky ជាមនុស្សបែបណា?» ភ្លាមៗនោះតារាស្រី Tangmo ក៏បានរៀបរាប់ពីចរិតពិតរបស់ Pinky កាលនៅសិក្សាយ៉ាងដូច្នេះថា៖
«Pinky ជាមនុស្សរៀបរយ ពូកែអៀន ជាក្មេងដែលចូលចិត្តរៀន ហើយកាតាបរៀន Pinky គឺធំខុសពីការតាបនាង ព្រោះ Pinky មិនដែលដកសៀវភៅចេញពីកាតាបទេ ពោលគឺនាងជាក្មេងចូលចិត្តរៀនតែម្តង»
ក្រោយពេលលឺបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជាភ្ញាក់ផ្អើល និងមិននឹកស្មានថា Pinky កាលនៅរៀនជាមនុស្សចូលចិត្តសិក្សាបែបនេះទាល់តែសោះ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី