ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា សព្វថ្ងៃនេះកំពូលតារាស្រី Chompoo Araya កំពុងតែពរពោះកូននៅក្នុងផ្ទៃរយៈពេល៥ខែហើយ ហើយនាងនៅតែធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍ខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។
ជាក់ស្ដែងដូចជាថ្មីៗនេះ គ្រប់គ្នាបានឃើញតារាស្រីរូបនេះ បង្ហោះរូបភាពប៉ុន្មានសន្លឹកជាមួយឈុតសម្លៀកបំពាក់ រឹបរាងយ៉ាងស្រស់ស្អាតពណ៌ត្រួយចេក មើលពិតជាលេចធ្លោរសមជាអ្នកម៉ាក់សម័យថ្មីនេះខ្លាំងមែន។
មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនោះ មហាជននិងហ្វេនៗជាច្រើនក៏កាន់តែសរសើរតារាស្រីរូបនេះ ទោះបីជាកំពុងពរពោះកូនក្នុងផ្ទៃយ៉ាងណា ក៏នៅតែអាចតែងខ្លួន បញ្ចេញរាងយ៉ាងស្រស់ស្អាតខ្លាំងដដែល៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី