អេនជី ទម្លាយរឿងអតីតកាលទម្រាំមានបានដល់ថ្ងៃនេះ ធ្លាប់កម្សត់កម្រជាមួយនិងស្វាមីច្រើនណាស់!

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា សព្វថ្ងៃនេះអ្នកនាង អេនជី កំពុងតែសាងគ្រួសារជាមួយស្វាមីយ៉ាងមានសុភមង្គល ស្របពេលដែលមុខជំនួញនៅក្នុងដៃក៏កាន់តែច្រើន និងរស់នៅជាមួយជីវិតយ៉ាងសុីវីល័យខ្លាំងទៀតផង។

ជាក់ស្ដែងខណៈមុនពេលដែលទទួលជីវិតហាយសូដូចសព្វថ្ងៃនេះ តារាស្រីរូបនេះក៏ធ្លាប់កម្សត់កម្រជាមួយស្វាមី និងឆ្លងកាត់ឧបសគ្គជាច្រើនផងដែរ នេះបើតាមអ្នកនាងរៀបរាប់ក្នុងបណ្ដាញសង្គមថា៖

After Footer (Active) - damrei Mr1 Zone2

«ក្តីស្រឡាញ់មិនប្រួលប្រែ …….. ទម្រាំតែមានថ្ងៃនេះគឺពួកយើងឆ្លងកាត់រឿងរ៉ាវជាច្រើន ទោះជាយ៉ាងណាក៏នៅតែមិនបោះបង់គ្នា ហើយពេលនេះពួកយើងថែមទាំងមានកូនពូជម្នាក់ទៀតគឺ Eden គឺពិតជាក្តីសុខពិតប្រាកដដែលមានលុយក៏មិនអាចទិញបាន រាល់ថ្ងៃនេះគឺធ្វើយ៉ាងណាឱ្យឈ្នះភាពក្រ»

ជាការពិតណាស់ តាមរយៈសារនេះ ហ្វេនៗជាច្រើនពិតរំភើប និងសរសើរអ្នកនាង និងស្វាមី ដែលស្រលាញ់គ្នា និងខិតខំប្រឹងប្រែងតស៊ូជាមួយគ្នារហូតមានជីវិតរស់នៅយ៉ាងសុីវិល័យជាមួយគ្នាមកដល់បច្ចុប្បន្ននេះផងដែរ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី