ហួសចិត្តតែមិនរៀងចាល!​ តារាស្រីនាង Dueអាណិតគេឲកន្លែងនៅ​ តែបែរជាពេលទៅយកខ្ទេច….

បែបនេះក៏មានដែរ! តារាសម្ដែងស្រីល្បីភាពស្រស់ស្អាតនិងស៊ិចស៊ីនាង Due Arisara សូមបង្ហោះសារនិយាយឲធូរទ្រូងរឿងហួសចិត្តដែលរូបនាងទើបតែជួបប្រទះនាពេលថ្មីៗនេះ។

ដោយតារាស្រីនាង Due Arisara បានឲដឹងផងដែរថា មួយរយះមុននេះរូបនាងបានចិត្តល្អឲកន្លែងស្នាក់នៅទៅឲមនុស្សដែលស្គាល់គ្នាម្នាក់ ព្រោះឃើញថាកំពុងតែជួបរឿងលំបាកនិងមិនទាន់រកកន្លែងស្នាក់នៅបាន។ ពេលស្នាក់នៅក៏បានតុបតែងលម្អរបន្ទប់ដើម្បីឲកាន់តែស្រួលរស់នៅ។ ហើយថ្មីៗនេះគេក៏ចង់រើចេញ ហើយក៏សុំយករបស់ដែលតុបតែងទៅវិញ តែ Due មិននឹកស្មានថាពេលដែលទៅមើលបន្ទប់សូម្បីតែម៉ាស៊ីនត្រជាក់នាងក៏ដោះយកទៅដែរ ឃើញហើយហួសចិត្ដណាស់។ តែរូបនាងក៏មិនរៀងចាលឬស្ដាយក្រោយនឹងបានជួយគេនោះទេ ហើយក៏មិនបានបញ្ចេញឈ្មោះឬឲដឹងថាអ្នកស្គាល់គ្នារូបនោះជាអ្នកក្នុងសិល្បៈឬមិត្តភក្ដិខាងក្រៅនោះឡើយ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ