Pok ផុសរូបខណៈពេលសក់ខាងមុខកោរនិងឃើញស្នាមដេរ….ចេញមកប្រាប់មូលហេតុនិងបទពិសោធដែលមិនធ្លាប់គិតពីមុន!! មានរូបភាព

ធ្វើអោយហ្វេនៗនាំគ្នាភ្ញាក់ផ្អើលនិងបារម្ភជាខ្លាំង នៅពេលឃើញ Pok-Passakorn ស្វាមីរបស់តារាសម្ដែងស្រីកូនពីរ Margie Rasri បានចេញមកបង្ហាញនៅក្នុងកម្មវិធី Pokgie on the run SS4 EP50  នៅក្នុងយូធូប គាត់បាននិយាយថា គាត់បានពិនិត្យរកឃើញដុំសាច់ខួរក្បាលដែលមានទំហំប៉ុនកូនបាល់ ហើយត្រូវការការវះកាត់ជាបន្ទាន់

ជាក់ស្ដែង Pok-Passakorn ក៏បានចេញមកបើកចំហរចិត្តនិយាយម្ដងទៀតនៅក្នុង IG @pokmindset ដោយសាមីខ្លួនបានបង្ហាញស្ទាយសក់ថ្មីដែលលោកគ្រូពេទ្យអោយមក ព្រមជាមួយនិងឃ្លាថា “បានជាខ្ញុំដាច់ចិត្តចេញមកបង្ហាញបទពិសោធផ្ទាល់ខ្លួនដែលទើបនិងកើតឡើងតាមរយៈកម្មវិធី Pokgie on the run ព្រោះខ្ញុំខ្លួនឯងក៏ភ្ញាក់ផ្អើលដូចគ្នា ចំពោះរឿងដែលទើបនិងកើតឡើង ខ្លួនឯងមិធ្លាប់គិតសោះឡើយថាហេតុការណ៍ទាំងអស់និងកើតឡើងមកលើខ្លួនហើយនិងគ្រួសាររបស់ពួកយើងលឿនយ៉ាងនេះទេ”

After Footer (Active) - damrei Mr1 Zone2

“ក្រោយពីការវះកាត់ដ៏ធំនេះធ្វើអោយខ្ញុំមើលឃើញភាពសំខាន់ជាច្រើនយ៉ាង នៅក្នុងជីវិត ខ្ញុំមិនធ្លាប់គិតថាវាជារឿងដែលត្រូវខ្មាស់អៀនសូម្បីតែបន្ទិច ផ្ទុយទៅវិញខ្ញុំយល់ថាយ៉ាងអន់ណាស់បើសិនខ្ញុំចេញមកនិយាយអោយគ្រប់គ្នាស្ដាប់ អាចជាប្រយោជន៍ដល់គ្រប់គ្នាបើមិនតិចក៏ច្រើនដែរ”

“ខ្ញុំសង្ឃឹមថារឿងរ៉ាវដែលបានកើតឡើងចំពោះខ្លួនខ្ញុំនិងអាចផ្ដល់ការយល់ដឹងចំពោះជីវិតឬអ្វីផ្សេងៗទៀតសម្រាប់អ្នកគ្រប់គ្នា ព្រោះចុងក្រោយអ្វីដែរនិងកើតធ្វើអោយយើងដឹងថាគ្មានអ្វីស្ថិតស្ថេរនៅក្នុងជីវិតយើងទេ ចង់អោយគ្រប់គ្នាមានក្ដីសុខអោយបានច្រើនៗបំផុត នរណាដែលមិនទាន់បានមើលសូមចូលទៅមើលទាំងអស់គ្នាណាបាទដើម្បីជាប្រយោជន៍ខ្លះៗ ម៉ូតសក់ដែលលោកគ្រូពេទ្យអោយមក”

អត្ថបទដោយ​ : នីត្តា