ស្វាមីរបស់តួឯកស្រីនាង Margie ប្រាប់មូលហេតុដែលត្រូវវះកាត់ក្បាលជាបន្ទាន់ អ្នកផ្ទះមិនទាន់ត្រៀមចិត្តស្រួលបួលផង….

តារាចម្រៀងប្រុសលោក Pok Passakorn ស្វាមីរបស់តួឯកស្រីនាង Margie Rasri ប្រាប់ពីមេរៀនជីវិតដែលទើបនឹងជួបកាលពីថ្មីៗនេះ ធ្វើឲដឹងថាសុខភាពនិងជីវិតមានតំលៃប៉ុណ្ណានិងធ្វើឲដឹងថាមនុស្សជាទីស្រលាញ់សំខាន់ខ្លាំងប៉ុណ្ណា។

ដោយលោក Pok បានរៀបរាប់ឲដឹងផងដែរថារូបលោកទើបតែធ្វើការវះកាត់ក្បាលកាលពីថ្ងៃទី២៣ ខែវិច្ឆិកាកន្លងទៅនេះ ព្រោះតែបានទៅពិនិត្យឃើញថាមានមានដុំពកសាច់នៅក្នុងក្បាល។ ដោយមុននេះរូបលោកមិនដែលស្រមៃថាខ្លួនឯងនិងមកត្រូវធ្វើការវះកាត់ទាំងក្មេងបែបនេះឡើយ នេះជារឿងដែលនឹកស្មានមិនដល់សម្រាប់លោកនិងក្រុមគ្រួសារ ដែលត្រូវធ្វើការសម្រេចចិត្តភ្លាមៗក្រោយពីមានការណែនាំពីគ្រូពេទ្យ។

After Footer (Active) - damrei Mr1 Zone2

ដោយមុនពិនិត្យឃើញមានដុំពកក្នុងក្បាល រូបលោកចេះតែមានអាការះឈឺក្បាលគ្មានមូលហេតុពេលខ្លះឈឺច្រមុះឈឺត្រចៀកបំពង់ករកថាមិនត្រូវ ធ្វើឲលោកទៅទាំងពេទ្យច្រមុះបំពង់ក និងខួរក្បាល។ ក្រោយមកគ្រូពេទ្យក៏តេប្រាប់លោកឲមកមើលលទ្ធផលពិនិត្យឃើញថាមានដុំពកសាច់ក្នុងក្បាលគ្រាប់ថេននីស តែសំណាងដែរដុំសាច់នេះជាដុំស្លូតមិនទាន់បង្ករទៅជាមហារីកនៅឡើយ ហើយលោកក៏បានវះកាត់ជោគជ័យរួចរាល់ផងដែរនៅពេលនេះ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ