Grace Kanklao មុខរីកដូចគ្រាន់ជីត្រូវទឹកអញ្ចឹងក្រោយពីសង្សាកំលោះជះលុយធ្វើ surprise ថ្ងៃខួបកំណើតឆ្នាំនេះមិនតិចទេ! មានវីដេអូ
វង្វេងនិងស្នេហាមិនចាញ់គូរដទៃប៉ុន្មានទេ សម្រាប់គូរស្នេហ៍តារាសម្ដែងស្រីស្អាត Grace Kanklao ជាមួយនិងសង្សាកំលោះអ្នកមានហៃសូ Nic ដែលទាក់ទងមើលចិត្តគ្នាអស់រយៈពេល 3ឆ្នាំហើយ ហើយទោះបីជាមិនសូវមានរូបភាពគូរផុសនៅក្នុង IG តែភាពផ្អែមល្ហែមដែលទាំងគូរប្រគល់អោយគ្នាទៅវិញទៅមកនិងក៏មិនដែលថតចុះឬបាត់បង់ដែរ
នៅពេលថ្មីៗនេះក្នុងឱកាសថ្ងៃខួបកំណើតរបស់ខាងស្រី ដែលគម្រប់អាយុ 33ឆ្នាំ នាងបានទទួលការ surprise ពីសង្សាកំលោះយ៉ាងភ្ញាក់ផ្អើលបំផុត ដោយក្នុងឆ្នាំនេះខណៈធំដុំមិនចាញ់ឆ្នាំមុនៗនោះទេ ខាងប្រុសបានរៀបចំជាពិព័រណ៍រូបថតមិត្តស្រី ជាមួយនឹងឈ្មោះមួយរៀបចំជាពិព័រណ៍រូបថតមិត្តស្រី ជាមួយនឹងឈ្មោះមួយ GraceExhibition
ក្រៅពី Grace ញញឹមបិតមាត់មិនជិតហើយ សាម៉ីខ្លួននៅបានសរសេរ caption ហើយនិងផុសរូបភាពផ្អែមល្ហែមទៀតថា “ខួបកំណើតឆ្នាំនេះគឺ…..ឆ្ងល់ខ្លាំងណាស់ #gracexibition”
អត្ថបទដោយ : នីត្តា