ប្លែកសាហាវ! ម្ចាស់បទ “ដើរវ៉ៃគេ” ធ្វើអោយមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយបាត់មុខពីសិល្បៈជាង ១០ឆ្នាំ!
កាលពីពេលប្រមាណជាង ១០ឆ្នាំមុន មហាជនជាច្រើនច្បាស់ជាធ្លាប់បានស្គាល់នូវបទចម្រៀងជាច្រើនបទរបស់តារាចម្រៀងស្រី រ៉េត ធីតា ហៅ តាតា។ បទដែលទទួលបានការគាំទ្រច្រើនមានដូចជា៖ ដើរវ៉ៃគេ, កង្កែបចម្កួត, បេះដូង Playboy …
ប៉ុន្តែតារាស្រីរូបនេះហាក់បាត់មុខពីវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ ដែលធ្វើអោយមហាជនមួយចំនួនគិតថា ប្រហែលជានាងបោះបង់ចោលនូវអាជីពជាអ្នកសិល្បៈហើយ និងមានមតិមួយចំនួនបាននិយាយថានាងអាចនឹងបានចាកចេញទៅរស់នៅឯបរទេសបាត់ហើយក៏មិនដឹង។
សម្រាប់ការពិតគឺនាងមិនបានចាកចេញពីស្រុកកំណើតទៅរស់នៅប្រទេសក្រៅនោះទេ ហើយអ្វីដែលធ្វើអោយមហាជនជាច្រើនមានការភ្ញាក់ផ្អើលនោះ គឺការបង្ហាញនូវមុខមាត់ និងសម្លែងពិតរបស់អតីតតារាស្រីរូបនេះ ព្រោះតែមុខមាត់ហាក់មានការខុសប្លែកខ្លាំង ដែលធ្វើអោយមហាជនមើលសឹងតែមិនស្គាល់ថាជារូបតារាស្រី តាតា៕