Aum Patchrapa ចេញមុខឆ្លើយតបទៅមហាជនដែលតែងតែរំពឹងចង់ឃើញនាងចូលរោងការក្នុងពេលឆាប់ៗខាងមុខនេះ!

មហាជនក៏ដូចជាហ្វេនជាច្រើនបានដឹងរួចមកហើយពីទំនាក់ទំនងដ៏ផ្អែមល្ហែមរបស់តារាស្រី Aum ជាមួយនឹងសង្ហាដែលជាអ្នកជំនួញដ៏មានមុខមាត់មួយរូបនៅក្នុងប្រទេសថៃ។

ជាការពិតណាស់ សម្រាប់ចំណងស្នេហ៍អ្នកទាំងពីរហាក់បង្កើនភាពផ្អែមល្ហែមអោយគ្នាជានិច្ច និងមហាជនមិនសូវបានលឺពីបញ្ហារឺរឿងរ៉ាវរកាំរកូសរបស់អ្នកទាំងពីរនោះទេ ហើយសម្រាប់គ្រួសារទាំងពីរសងខាង គឺសុទ្ធតែគាំទ្រនិងពេញចិត្តលើទំនាក់ទំនងរបស់អ្នកទាំងពីរ។

មានមហាជនក៏ដូចជាអ្នកគាំទ្រមិនតិចនោះទេ ដែលតែងតែរំពឹងចង់ឃើញតារាស្រីក្នុងដួងចិត្តរបស់ពួកគេបង្ហាញខ្លួនក្នុងថ្ងៃមង្គល និងគ្រងឈុតកូនក្រមុំក្នុងពេលឆាប់ៗនេះ។

After Footer (Active) - damrei Mr1 Zone2

ហើយកាលពីពេលថ្មីៗកន្លងទៅនេះ ដើម្បីឆ្លើយតបទៅនឹងសំនួរក៏ដូចជាចម្ងល់ដែលមហាជនជាច្រើន តារាស្រី Aum បាននិយាយនៅក្នុងបទសំភាសន៍មួយថា៖ ទោះបីជានាងនិងគូស្នេហ៍បានទាក់ទងគ្នាអស់រយៈពេលប្រមាណ ៤ឆ្នាំហើយក៏ដោយ ប៉ុន្តែអ្នកទាំងពីរនៅមិនទាន់គិតគូ រឺមានគំរោងរៀបអាពាហ៍ពិពាហ៍នោះទេ រីឯខាងគ្រួសារទាំងសងខាងក៏មិនបានសួរនាំ រឺជំរុញអោយអ្នកទាំងពីររៀបការឆាប់ៗនោះដែរ។

បើទោះបីជាមានការបកស្រាយច្បាស់ៗចេញពីតារាស្រី Aum ផ្ទាល់ក៏ពិតមែន នៅតែមានមហាជនជាច្រើននៅតែរំពឹងនិងចង់ឃើញអ្នកទាំងពីរ កាន់ដៃគ្នាចូលរោងមង្គលឆាប់ៗនេះដដែរ៕