ស្រលាញ់ប្អូនបំពេរបង! Boy Pakorn ចាប់ដៃគូររាំជាមួយ Fang-Thananthon យ៉ាងសប្បាយរីករាយតែបែរជាត្រូវមិត្តភ័ក្ដនិងអ្នកគាំទ្រទាមទារអោយធ្វើរឿងមួយនេះ! មានវីដេអូ

ជារូបភាពមួយដែលមិនសូវជាបានឃើញប៉ុន្មានទេ សម្រាប់តារាសម្ដែងប្រុសអារម្មណ៍ល្អយ៉ាង Boy Pakorn ដែលជាក់ស្ដែងបានចាប់ដៃគូរជាមួយមិត្តស្រី Fang-Thananthon មកថតវីដេអូរាំតាមបទ Status

ដោយ Fang-Thananthon បានផុសវីដេអូនៅក្នុង IG @fangfangg ព្រមទាំងមានសរសេរជាឃ្លាថា Status @boy_pakorn នៅមិនទាន់ច្បាស់លាស់” ក្រៅពីនេះខាងប្រុសក៏បានចូលទៅ comment ឆ្លើយតបថា “Status ច្បាស់លាស់ហើយបាទ​ 555ៗ”

After Footer (Active) - damrei Mr1 Zone2

ស្រាប់តែខាងមិត្តភ័ក្ដនិងអ្នកគាំទ្រនាំគ្នាចូលទៅបង្អាប់អ្នកទាំងពីរជាច្រើន ហើយនៅមានទាមទារអោយ Boy Pakorn រាំគូរជាមួយម្ចាស់ចិត្តរូបពិតសម្លេងពិតយ៉ាង Faye Pornpawee ទៀតផង តែបានឃើញបែបនេះក៏ជាសញ្ញាដ៏ល្អ បែបនេះប្រហែលជាត្រូវនិងពាក្យថា ស្រលាញ់ប្អូនបំពេរបងហើយមើលទៅ 55

អត្ថបទដោយ​ : នីត្តា