បើគិតមកទល់និងពេលនេះ តារាសម្ដែងថៃរូបសង្ហាលោក Mick Tongraya បានចែកផ្លូវគ្នាជាមួយគូស្នេហ៍អស់រយៈពេល៣ខែហើយ ហើយគ្រប់គ្នាក៏មិនទាន់ឃើញតារាប្រុសរូបនេះបើកចិត្តទទួលយកស្នេហាថ្មីភ្លាមៗផងដែរ។
ជាក់ស្ដែងស្រាប់តែនៅថ្ងៃខួបកំណើតលោក យើងបានឃើញតារាប្រុសរូបនេះបានផុសរូបនេះ ក្នុងដំណើរកំសាន្តទៅធ្វើបុណ្យជុំគ្នា តែអ្វីដែលពិសេសយើងបានឃើញតារាស្រី Varit Thisa ក៏មានវត្តមាននៅទីនោះ និងបង្ហាញសកម្មភាពស្និតស្នាលគ្នាធ្វើឲ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលទៀតផង។
មិនត្រឹមតែប៉ុនណោះ នៅក្នុងបណ្ដាញសង្គម ហ្វេនៗជាច្រើនក៏បានឃើញតារាប្រុសរូបនេះ ធ្វើការ Cmt ឆ្លើយឆ្លងគ្នាជាមួយតារាស្រី Varit ហាក់បីដូចជាសប្បាយរីករាយយ៉ាងខ្លាំង ធ្វើឲ្យគ្រប់គ្នាឃើញហើយពិតជារំភើបចិត្ត និងសង្ឃឹមថាទំនាក់ទំនងអ្នកទាំងពីរនឹកកាន់តែស្និតស្នាលនៅថ្ងៃខាងមុខទៀតផង៕
តោះ! ចង់ជ្រាបច្បាស់ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី