ក្រោយពីមានការទន្ទឹងរង់ចាំចង់ដឹងពីលទ្ធផលតើបវរកញ្ញាមកពីប្រទេសណានឹងមកគ្រងតំណែងជាបវរកញ្ញាពិភពលោកក្នុងឆ្នាំនេះ ពេលនេះលទ្ធផលចេញហើយកាលពីថ្ងៃទី១៣ ខែធ្នូរម្សិលមិញនេះ។ ដោយម្ចាស់មង្កុដ Miss Universe បវរកញ្ញាពិភពលោកសម្រាប់ឆ្នាំ២០២១នេះបានទៅលើបវរកញ្ញាមកពីប្រទេសឥណ្ឌាមានឈ្មោះថា Harnaaz Sandhu។
បវរកញ្ញាស្រី Harnaaz Sandhu មានអាយុរ២១ឆ្នាំកើតនៅ Chandigarh ប្រទេសឥណ្ឌា បានចូលរួមការប្រកួតបវរកញ្ញាប្រចាំប្រទេសឈ្នះមង្កុដMiss Diva Universe 2021របស់ឥណ្ឌា ហើយក៏បានបន្ដការប្រកួតជាបេក្ខនារីតំណាងប្រទេសឥណ្ឌាមកវេទីការប្រកួតបវរកញ្ញាពិភពលោក។ ពេលនេះការប្រកួតបានបញ្ចប់ហើយរូបនាងគឺជាអ្នកឈ្នះការប្រកួតគ្រងតំណាងជាបវរកញ្ញាពិភពលោកឆ្នាំ២០២១នេះ។ តោះមកមើលកម្រងរូបភាពខាងក្រោមនេះទាំងអស់គ្នា៖
ប្រភព៖ Kapook
អត្ថបទដោយ៖ ស្រីល័ក្ខ