Aum Patcharapa គ្រាន់តែផុសរូបជូនពរថ្ងៃកំណើតមិត្តសម្លាញ់ Ning Panita ក៏ស៊ិចស៊ីដល់ចិត្តដែររូបគូរឈុតហែលទឹកក្រោមទឹក…..! មានរូបភាព
មិត្តភាពនៅយូរអង្វែងដូចដើម សម្រាប់តារាសំណព្វចិត្តរបស់ប្រិយមិត្តយ៉ាង Aum Patcharapa ជាមួយនិងមិត្តសម្លាញ់យ៉ាង Ning Panita ហើយជាក់ស្ដែងក្នុងថ្ងៃខួបកំណើតរបស់ Ning Panita ក៏មិនភ្លេចនិងផុសរូបជូនពរមិត្តសម្លាញ់
ដោយ Aum បានផុសរូបគូរជាមួយ Ning ហើយបានសរសេរសារជូនពរថា “មានក្ដីសុខច្រើនៗណាមិត្តសម្លាញ់ រូបភាពក្រោមទឹកគួអោយស្រលាញ់ណាស់ ស្រលាញ់ឯងណាស់” បិតកន្ទុយដោយរូបភាពស្អាតៗស៊ិចស៊ីរបស់ Aum-Ning ក្នុងឈុតហែលទឹក ប៉ុន្ដែដល់ពេលអូសៗទៅមើលរូបចុងក្រោយជារូបក្រោមផ្ទៃទឹក ឃើញរូបដែល Aum ញោះធ្វើបាប Ning ផងដែរ
ជារូបភាពដែលគួអោយស្រលាញ់របស់អ្នកទាំងពីរក្នុងថ្ងៃពិសេសថ្ងៃកំណើតឆ្នាំនេះ ហើយខាង Ning ក៏បានចូលមក comment បែបខ្លីៗថា “ស្រលាញ់ហើយ”
អត្ថបទដោយ : នីត្តា