ដំណឹងល្អច្បាស់ជាមក! Dan-Pattie ផុសរូបញុំបាយពេលល្ងាចជុំគ្នាជាមួយចាស់ទុំទាំងសងខាងយ៉ាងមានក្ដីសុខសង្ស័យតែមាន…..! មានរូបភាព
កាន់តែមានរូបភាពគូរផ្អែមល្ហែមជារឿយៗសម្រាប់គូរស្នេហ៍ស្ដង់ដារយ៉ាងកំលោះ Dan Woravet Danuwong ជាមួយនិងកញ្ញា Pattie Ansumalin ក្រោយពីបាត់រូបភាពគូរនិងស្ងប់ស្ងាត់ពីបណ្ដាញសង្គមអស់មួយរយៈធំនិងធ្វើអោយហ្វេនៗធ្លាក់ថ្លើមមួយរយៈពេលដែរ
ដោយមុននេះទាំងពីរនាក់ក៏ទើបតែទៅដើរលេងនៅសមុទ្រជាមួយគ្នា ហើយរូបភាពគួអោយស្រលាញ់ៗក៏មានផ្ញើរហ្វេនៗខ្លះដែរ ជាក់ស្ដែងទាំងគូរបាននាំគ្នាទៅទទួលទានអាហារពេលល្ងាចជាមួយគ្នានៅមាត់ទន្លេ ថតរូបគូរផ្អែមល្ហែមផុសនៅក្នុង IG រៀងៗខ្លួន ដោយខាងប្រុសបានផុសនិងសរសេរជាសារថា “បិតកាមេរ៉ាហើយអង្គុយចុះសម្រាកបានហើយ”
ក្រៅពីភាពផ្អែមល្ហែមអ្នកទាំងពីរហើយ ក៏នៅមានភាពគួអោយស្រលាញ់ញ៉ិកញ៉ក់យ៉ាងកក់ក្ដៅរបស់អ្នកទាំងពីរទៀត ព្រោះថាចាស់ៗទាំងសងខាងមកជុំគ្នាដែរ អីយ៉ាស់!!! មួយរយៈនេះដូចជាឃើញរូបភាពឬសកម្មភាពជុំគ្រួសារញឹកញាប់ដល់ហើយ ឬមួយការជួបនេះចង់ពិភាក្សាគ្នារឿង…..!!
អត្ថបទដោយ : នីត្តា