Aum Patcharapa ព្រមនិងសារភាពរឿងគម្រោងរៀបការជាមួយនិងហៃសូ Pok ព្រោះមួយរយៈនេះផ្អែមល្ហែមខុសធម្មតាអាចនិងមាន suprise!! មានរូបភាព

កាលពីវគ្គមុនគូររបស់  Aum Patcharapa និងហៃសូ Pok ក៏បានជះភាពផ្អែមល្ហែមដាក់គ្នាអោយហ្វេនៗបានបាត់នឹករួចមកហើយ ក្រោយពីខាងប្រុសអោបបាច់ផ្កាមួយបាច់ធំទៅជូនថ្ងៃខួបកំណើតខាងស្រី ព្រមទាំងផុសរូបភាពដ៏គួអោយស្រលាញ់ដោយការជីះលើខ្នងក្រោយ 4 ឆ្នាំហើយ រហូតដល់គ្រប់គ្នាជំរុញនិងគាំទ្រអ្នកទាំងពីរអោយឆាប់មានដំណឹងល្អដូចគូរផ្សេងៗដែរ

ជាក់ស្ដែងនៅថ្ងៃទី 13 វិច្ឆកា 2021 entertainment day បង្ហាញបទសម្ភាសន៍របស់ Aum ទាក់ទងនិងរឿងបេះដូងថា ពេលនេះក៏ល្អតាំងតែមានកូវីដមក បានជួបគ្នាតិចជាងមុន ជួបគ្នាបានតែ 1ម្ដងទៅ 2ដងប៉ុណ្ណោះក្នុងមួយខែ ហើយជួបគ្នានៅផ្សារទំនើបទៀត ទើបតែបានជួបគ្នាញឹកៗតាមដែលមើលឃើញនៅក្នុង IG

After Footer (Active) - damrei Mr1 Zone2

សម្រាប់កាដូថ្ងៃខួបកំណើតបានពីខាងប្រុសក្នុងឆ្នាំនេះ ដំបូងឡើយគិតថាច្បាស់ជាកាបូបពិតប្រាកដណាស់ តែបែបនិងខ្ញុំមានច្រើនហើយ ក៏លែងចង់បាន ដល់ពេលបើកមកបែរជាមិនដូចការគិត ក្លាយទៅជាបាច់ផ្កាយ៉ាងធំជាឈ្មោះដែល Aum ចូលចិត្ត បើកមួយប្រអប់ទៀតក៏ជាសូកូឡា ទំរាំតែបានជួបនិងកាដូពិតប្រាកដនោះគឺកងដៃ

នៅពេលត្រូវបានសួរថាទាក់ទងគ្នាអស់រយៈពេល 4ឆ្នាំហើយ មាននិយាយរឿងអនាគតជាមួយគ្នាខ្លះទេ Aum ឆ្លើយបែបសើចៗថា អត់មានទេ អនាគតមើលមិនឃើញ រឿងរៀបការមិនទាន់បាននិយាយគ្នាទេ ចំណែកឯលោកប៉ាអ្នកម៉ាក់ក៏មិនដែរសួរដេញដោលរឿងនិងសោះ គិតថាខាងប្រុសណាស់តែមិនមានអ្វីត្រូវ surprise ទេព្រោះបើមានក៏លាក់មិនជិតដែរច្បាស់ជាបែកការមិនខានទេ

អត្ថបទដោយ : នីត្តា