ប៉ុណ្ណេះល្មមចប់ពត៌មានចចាមអារ៉ាមថាបែកគ្នាហើយ! តារាសម្ដែងស្រីវ័យក្មេងតួឯកស្រីនាង Patricia Good បង្ហោះរូបគូស្នេហ៍ក្នុងបណ្ដាញសង្គម មិនមែនជារូបគូតែបង្ហាញពីចំណងស្នេហានៅតែផ្អែមល្ហែមយល់ចិត្ដគ្នា។
ដោយមួយរយះមុននេះតួឯកស្រីនាង Patricia ចេះតែមានពត៌មានចចាមអារ៉ាមថាបែកបាក់ចែកផ្លូវគ្នាជាមួយគូស្នេហ៍អ្នកជំនួញហើយ ក្រោយពីអ្នកទាំងពីរមិនបង្ហោះរូបគូឬឃើញទៅណាមកណាជាមួយគ្នាស្និទ្ធស្នាលដូចមុន។ ថែមរឿងនេះតារាស្រីនាង Patricia ក៏មិនចេញមកនិយាយអីរហូតដល់អ្នកគាំទ្រខ្លះគិតថាជារឿងពិត។ ពេលនេះពត៌មានបែកគ្នានេះពិតជាមិនមែនទៀតឡើយ ដោយតារាស្រីនាង Patricia បង្ហោះរូបគូស្នេហ៍នឹករលឹកមុនថ្ងៃឆ្លងឆ្នាំ បញ្ជាក់ពីចំណងស្នេហានៅតែរឹងមាំរបស់អ្នកទាំងពីរ មួយសន្លឹកបញ្ចប់ពត៌មានលេចលឺនាពេលកន្លងមក។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ