សចាំង! តួឯកស្រីនាង Mai ស្រស់ស្រាយបញ្ចេញរាងស្រឡូនក្នុងឈុតប៊ីគីនីពណ៌លឿង….

សចាំងស្រឡូនស្វែលគ្រប់គ្រឿងតែម្ដងហើយសម្រាប់តារាសម្ដែងស្រីតំណែងជាតួឯកស្រីល្បីឈ្មោះនាង Mai Davika។ ដោយដំណើរកំសាន្ដមកលេងសមុទ្រលើកនេះរូបនាងក៏មិនលាក់បញ្ចេញសម្រស់ខ្លះជាមួយឈុតប៊ីគីនីពណ៌លឿងស្រស់ ទាំងរាងទាំងស្បែកធ្វើឲអ្នកគាំទ្រឃើញហើយមើលភ្លឹកគ្រប់គ្នា។

ដោយតួឯកស្រីនាង Mai ទៅលេងសមុទ្រលើកនេះក៏មិនមែនទៅតែ​ឯងនោះដែរ គឺមានដៃគូជាមិត្តសម្លាញ់ជិតស្និទ្ធតារាស្រីនាង Mint Chalida។ ថែម Mai ក៏ត្រៀមឈុតទៅច្រើនម៉ូតច្រើនបែបសុទ្ធតែស៊ិចស៊ីប្លែកភ្នែកចម្រុះពណ៌ បង្ហាញរូបរាងរាវស្រឡូននិងសម្បុរសស្អាត ជាពិសេសឈុតប៊ីគីនីពណ៌លឿងនេះមានអ្នកចុចlikeឲមិនតិចនោះទេ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ