ជាក់ស្ដែងអតិតសង្សាកំលោះយ៉ាង Weir Sukolwat ក៏បានចេញមកបើកចំហរចិត្តនិយាយថាខ្លួនបាន move on ហើយ ក្រោយពីចែកផ្លូវគ្នាជាមួយនិងកញ្ញា Bella Ranee
ហើយនៅពេលថ្មីៗនេះក្នុង Instagram របស់ Bella ដែលសាម៉ីខ្លួនបានផុសរូបថតរបស់ខ្លួនក្នុងឈុតពណ៌ទឹកក្រូច អាចនិយាយបានថាជារូបភាពដែលស្រស់ស្រាយបំផុត រូបភាពនេះនាងមានរាងស្អាតចង្កេះតូចស្ដើងទៀតផង ហ្វេនៗអ្នកគាំទ្រដែលបានឃើញហើយប្រញាប់នាំគ្នាចូលមកចុចឡាយអោយនាងភ្លាមៗ ហើយថែមទាំង comment ក្នុងអត្ថន័យតែមួយថា Bella ស្អាតខ្លាំងណាស់ ស្រស់ស្រាយជាងមុនទៀតផង
ទោះបីជា Bella ពេលនេះប្រាប់ថាចង់ផ្ដោតអារម្មណ៍តែលើរឿងងាយៗនិងរឿងគ្រួសារ តែឋានៈ single ហើយស្អាតជាងមុនបែបនេះ ជឿថាច្បាស់ជាមានកំលោះៗតាមសុំថែបេះដូងរាប់មិនអស់ជាមិនខាន
អត្ថបទដោយ : នីត្តា