ហាស់ហា តារាជើងចាស់ទាំងពីររូប Anne និង Aff ពេញចិត្តតារាប្រុសតែមួយ ប្រាប់ថារឿងនេះគ្មានយោគយល់មិត្តភក្ដិ!!

ហាស់ហារឿងផ្សេងព្រមបានរឿងនេះព្រមចាញ់មិនបានទេ! តារាសម្ដែងស្រីជើងចាស់សម្រស់ចាំទាំងពីរដួងគឺតួឯកស្រីនាង Anne Thongprasom និងតួឯកស្រីនាង Aff  Taksaorn បានធ្វើឲអ្នកគាំទ្រអស់សំណើចជាមួយផងដែរ ក្រោយពួកនាងក្លាយជាតារាហើយក៏មានតារាប្រុសក្នុងដួងចិត្ដ ហើយពេលនិយាយឈ្មោះទៅប៉ះចំតារាប្រុសតែមួយទៀត។

ដោយតារាស្រីនាង Aff បានប្រកាសមុននេះហើយផងដែរថាតារាប្រុសដែលនាងចូលចិត្តជាងគេគឺតួឯកប្រុសកូរ៉េខាងត្បូងលោក Gong Yoo រូបនាងចូលចិត្តមើលរឿងភាគដែលគាត់សម្ដែងណាស់។ ចំណែកតួឯកស្រីនាង​ Anne ក៏ប្រកាសផងដែរថារូបនាងបើនិយាយពីអាយដលក្នុងដួងចិត្ដគិតថាស្រស់សង្ហារនោះគឺមានតារាប្រុសលោក Gong Yoo។ ទោះដឹងថាមានតារាស្រីជាច្រើនចូលចិត្តក៏ដោយក៏តែនាងក៏សុំប្រកាសខ្លួនម្នាក់ដែរ រឿងនេះព្រមមិនបានទេ ថែមទាំងបាននិយាយលេងសើចបន្ថែមថាសូម្បីតែ Aff កុំមកចង់ដណ្ដើមឲសោះទោះមិត្ដភក្ដិក៏ដោយក៏មិនយោគយល់ឲដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ