តារាសម្ដែងប្រុសតួឯកមានប្រជាប្រិយភាពច្រើនឆ្នាំលោក Pae Arak បង្ហោះរូបភាពធ្វើឲអ្នកគាំទ្រដឹងថារឿងបេះដូងរូបលោកមិននៅទំនេរទៀតឡើយ ថែមបង្ហាញមុខគូស្នេហ៍ស្រស់ស្អាតលំដាប់ជាបវរកញ្ញាប្រចាំប្រទេស។
ដោយរឿងនេះតារាប្រុសលោក Pae Arak ក៏មិនលាក់បាំងនោះឡើយមានគូស្នេហ៍ប្រាប់ថាមានគូស្នេហ៍ ពេលនេះអ្នកទាំងពីរកំពុងទាក់ទងមើលចិត្តគ្នា។ ហើយគូស្នេហ៍របស់លោកក៏ជាអ្នកក្នុងរង្វង់សិល្បៈផងដែរគឺបវរកញ្ញាស្រីនាង Miriam Sornprommas ដែលបានចូលរួមប្រកួត Miss Universe Thailand កាលពីឆ្នាំ២០១៩ ហើយរូបនាងក៏ទទួលបានចំណាត់ថ្នាក់បវរកញ្ញារងលំដាប់ទីមួយ និងក្រោយមកក៏ប្រឡូកក្នុងវិស័យបង្ហាញម៉ូតក្លាយជាម៉ូដែលរាងស្អាតមានប្រជាប្រិយមួយរូប។ ចំណងស្នេហ៍របស់ទាំងគូពេលនេះមានភាពផ្អែមល្ហែម មានការដើរកំសាន្ដជាមួយគ្នានិងមានចំណង់ចំណូលចិត្តស្រដៀងគ្នាផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ