តួឯកស្រីនាង Baifern មម៉ាញឹកទាំងការសម្ដែងនិងអាជីវកម្ម ហាងស្រស់ស្អាតមានភាពច្នៃប្រឌិត….

បង្ហាញកម្រងរូបភាពអាជីវកម្មក្រៅឆាកសិល្បៈរបស់តួឯកស្រីល្បីឈ្មោះនាង Baifern Pimchanok ដោយក្រៅពីអាជីពជាអ្នកសម្ដែងយ៉ាងមម៉ាញឹករូបនាងថែមទាំងជាថៅកែស្រីមួយរូបផងដែរ។

ដោយតារាស្រីនាង Baifern ក្នុងវិស័យការសម្ដែងរូបនាងក៏ជាតួឯកស្រីមានឈ្មោះទទួលបានការគាំទ្រនិងសម្ដែងក្នុងរឿងជាច្រើន។ ចំណែកជីវិតក្រៅឆាកវិញ រូបនាងក៏ឆ្លៀតពេលបើកអាជីវកម្មហាងកាហ្វេ ដែលទទួលបានការគាំទ្រមួយកន្លែងឈ្មោះថា นมประจำชั้น (My Milk Class)។ អ្នកដែលទៅហាងរបស់នាងមិនត្រឹមតែទៅដើម្បីចាំជួបតួឯកស្រីនាង Baifern ប៉ុណ្ណោះទេ តែទៅក៏ព្រោះតែគំនិតច្នៃប្រឌិតរបស់ហាងនាងស្រស់ស្អាតផងដែរ។ ដោយតារាស្រីនាង Baifern បានតុបតែងហាងកាហ្វេរបស់ខ្លួនជាបែបថ្នាក់រៀនរំលឹកវ័យសិក្សា ធ្វើឲអ្នកវ័យធ្វើការរំលឹកដល់សម័យកាលនៅរៀន ចំណែកសិស្សសាលាក៏អាចញុាំអាហារភេសជ្ជះក្នុងតំលៃសមរម្យផងដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ