បានគេឬបានយើង! Alek ភ្លាតមាត់ “សង្សា” បញ្ចាក់ពីឋានៈរវាងខ្លួននិង Bow Maylada ដល់ដំំណាក់កាល……! មានរូបភាព
ជាគូរស្នេហ៍មួយគូរទៀតដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង សម្រាប់តារាសំដាប់តួឯកប្រុសកំលោះយ៉ាង Alek Theeradej ដែលបានចេញមកទទួលស្គាល់ថាខ្លួនកំពុងតាមញ៉ែនិងបើកចិត្តនិយាយគ្នាជាមួយនិងតារាស្រីស្អាតថ្ពាល់នំប៉ាវ Bow Maylada
ជាក់ស្ដែង (17 វិច្ឆកា 2021) ហ្វេនៗក៏បានកើតអាការៈអៀនជំនួស ក្រោយពីបានឮកំលោះ Alek ភ្លាត់មាត់និយាយពាក្យថា “សង្សា” កំឡុងពេលផ្ដល់បទសម្ភាសន៍នៅចំពោះមុខមហាជន ដោយក្នុងកិច្ចសម្ភាសន៍លើកនេះ Alek បានបង្ហាញប្រាប់ថា ចំពោះទំនាក់ទំនងជាមួយនិង Bow ក៏សន្សឹមៗទៅមុខ ចាត់ទុកថាជាដំណាក់កាលដំបូង មានណាត់ជួបគ្នាខ្លះដែរ ញុំាបាយមើលកុនតាមភាសាអ្នកទើបចាប់ផ្ដើម ជារឿងធម្មតាស្រាប់ហើយ យើងក៏ចង់ទៅជួប ព្រោះយើងស្វែងយល់ពីត្រឹមតែក្នុងទូរស័ព្ទមិនគ្រប់គ្រាន់ទេ
ខណៈពេលនេះ អាចនិយាយបានថាជាពេលវេលាដែលពេញទៅដោយក្ដីសុខ ក្នុងទំនាក់ទំនងច្បាស់ណាស់ថាយើងត្រូវតែមានរឿងសម្របសម្រួលរវាងគ្នានិងគ្នា ប៉ុន្ដែពេលនេះជាពេលដែលត្រូវរៀនយល់ពីគ្នាច្រើនជាង រៀងសម្របសម្រួលគឺជារឿងអនាគត តែចំណុចនេះយើងទាំងពីរនាក់ទៅបែបសន្សឹមៗសិនទៅ
ដល់ពេលសួរថាពេលនេះអាចហៅសង្សាបានឬនៅ Alek បញ្ជាក់ថា “ក៏…..នៅទេបាទ បងៗចិត្តត្រជាក់សិនទៅ ចិត្តត្រជាក់ៗណាគ្រប់គ្នា ប៉ុន្ដែខ្ញុំពិតជាច្បាស់លាស់និងគាត់មែន”
យ៉ាងណាក៏ដោយ Alek ព្រមទទួលថាមិនចង់អោយចាប់អារម្មណ៍រឿងស្នេហារបស់ Bow ច្រើនពេកទេ ព្រោះពេលនេះប្អូនគាត់ការងារច្រើន ហើយការដែលចាប់អារម្មណ៍តែរឿងរបស់យើងពីរនាក់ច្រើននិងធ្វើអោយមានសម្ពាធកើតឡើងផងដែរ និងអាចកើតរឿងខកចិត្ត ដោយយើងមិនចង់អោយនរណាមកខកចិត្តជាមួយពួកយើងទេ យើងច្បាស់លាស់ចំពោះទំនាក់ទំនងមួយនេះតែសូមទៅសន្សឹមៗទៅមុខរឿយៗ
ទាំងនេះសូមសន្យាថាប្រសិនបើទំនាក់ទំនងយើងទាំងពីរមានអ្វីរីកចម្រើនឡើងយើងរីករាយនិងប្រាប់ ដោយខាងខ្ញុំនិងខាងប្អូនសុទ្ធតែមិនមានអ្វីជាអាថ៌កំបាំងចំពោះគ្នាស្រាប់ទៅហើយ ចំពោះស្ថានភាពឥឡូវនេះ សូមប្រើពាក្យថា “រីករាយខ្លាំងណាស់”
អត្ថបទដោយ : នីត្តា