Pancake Khemanit ព្រមនិយាយគម្រោងរៀបការជាមួយលោកអធិការ Mee ហើយ ត្រៀមខ្លួនចាំមើលថ្ងៃ surprise បាន! មានរូបភាព
តាមធម្មតា Pancake Khemanit និងសង្សាអធិការ Mee ជាគូរស្នេហ៍ដែលពេញទៅដោយការងាររវល់ច្រើនទាំងគូរ ប៉ុន្ដែក្រោយៗមកនេះដូចជាអ្នកទាំងពីរមានពេលវេលាអោយគ្នាទៅវិញទៅមកច្រើនឡើងជាងមុន អាចដឹងបានតាមរយៈរូបភាពក្នុង IG ដែលតែងតែដឹងដៃគ្នាទៅណាមកណាជាមួយគ្នាញឹកញាប់ មិនថាជារឿងកម្មវិធីបុណ្យ ការងារសង្គម ឬក៏ការដើរលេង ច្បាស់ជាបានឃើញរូបភាពគួអោយស្រលាញ់ៗជិតកៀកកើយគ្នាជានិច្ច ដល់ថ្នាក់ហ្វេនៗលួចគិតថាពេលណានិងមានដំណឹងល្អ
ហើយថ្មីៗនេះ (18 វិច្ឆកា 2021) Pancake បានផ្ដល់ការសម្ភាសន៍ជាមួយ TrueVisionsOfficial ទាក់ទងនិងរឿងរ៉ាវស្នេហាថា ពេលនេះបង Mee គាត់ហ៊ានផុសរូបច្រើនជាងមុន តាមតែអារម្មណ៍ដែរ ប៉ុន្ដែការទៅធ្វើបុណ្យលើកនេះមានពេលថតរូបជាមួយគ្នា ទើបមានរូបភាពផុសជាមួយគ្នា ហ៊ានជាងមុន ព្រមច្រើនជាងមុន តែក៏នៅមានរឿងផ្ទាល់ខ្លួនច្រើន ព្រោះអញ្ចឹងហើយទើបតាមតែចង្វាក់អារម្មណ៍ថាគាត់អូខេទេ តែក៏យល់ពីវិធីបែបនេះច្រើនជាងមុនដែរ
សម្រាប់រឿងគម្រោងរៀបការនៅធម្មតាៗប្រហើរៗដាក់គ្នានៅឡើយ រងចាំមើលពេលមើលវេលាច្រើនជាង មួយរយៈពេលនេះម្នាក់ៗសុទ្ធតែរវល់និងការធ្វើការ ប្រសិនបើមានចង្វាក់ពេលវេលាល្អយ៉ាងម៉េចយ៉ាងម៉ាចាំនិយាយគ្នាទៀត មាននិយាយគ្នាហើយរវាងគ្រួសារទាំងសងខាង មិនបានបង្ខំបន្ទាន់អ្វីទេ ចំពោះខ្ញុំៗគិតថាណាស់តែឆ្នាំក្រោយ ប៉ុន្ដែមិនដឹងថាខែណាទេ
ចំណែកឯរឿងខាងប្រុសនិងធ្វើ surprise Pancake ពិតជារំភើបចិត្តដល់ថ្នាក់តែខ្លួនចាំដែរទេ សាម៉ីខ្លួនបានប្រាប់ថា អត់មានទេ បែបធម្មតាល្អជាង ត្រង់ណាក៏បាន សប្បាយៗសាមញ្ញៗ ប៉ុន្ដែត្រង់ថ្ពាល់សុំមានពណ៌បន្ទិចហើយល្អជាង និងបានមើលទៅស្រស់ស្រាយ
អត្ថបទដោយ : នីត្តា