ពេលនេះអ្វីៗក៏ពណ៌ផ្កាឈូកដែរ Pat Napapha ផ្អែមល្ហែមជាមួយនិងគូរស្នេហ៍ថ្មី Mr. Napat បែបលក្ខណៈជិះខ្នង…..! មានរូបភាព

អាចនិយាយបាន surprise ចំពោះហ្វេនៗអ្នកគាំទ្រខ្លាំងបំផុត ក្រោយពីតារាសម្ដែងស្រី Pat Napapha បើកបង្ហាញមុខសង្សាថ្មីក្នុងថ្ងៃបណ្ដែតកន្ទោង ដោយកំលោះម្នាក់និងក៏មិនមែនអ្នកឆ្ងាយឯណាដែរតែជាលោក Mr. Napat  ប្អូនប្រុសរបស់ Gus Jung Jeera និងឯង

ហើយនៅពេលថ្មីៗនេះ (18 វិច្ឆកា 2021) Mr. Napat បានផុសរូបដ៏គួអោយស្រលាញ់ ខណៈពេលដែល Pat Napapha កំពុងជិះនៅលើខ្នងព្រមទាំងមានឃ្លាអមជាមួយដែរថា “កូនជិះហើយ ម៉ែជិះបន្ដទៀត 5555” ដោយកញ្ញា Pat បានចូលទៅ comment រូបសើចៗ ចំណែកឯក្មួយរបស់ Pat ក៏ចូលទៅបង្អាប់ដែរថា “អីយ៉ាបងប្រុស” ហើយលោក Napat ក៏ឆ្លើយតបទៅវិញថាៗ “ខ្លួនស្រាល សប្បាយបំផុតៗ”

After Footer (Active) - damrei Mr1 Zone2

ខណៈដែល comment របស់អ្នកបណ្ដាញសង្គមសុទ្ធតែបង្ហាញពីអារម្មណ៍ស្រស់ស្រាយនិងពិភពលោកពណ៌ផ្កាឈូកជាមួយនិងអ្នកទាំងពីរ ហើយនៅមានអ្នកខ្លះទៀតជូនពរទៀតផង ចង់ឃើញ Napat-Pat និងកូនប្រុសបានជិះខ្នងពេញមួយជីវិតតែម្ដង អ្នកខ្លះទៀតប្រាប់ថាចង់ឃើញរូបភាពញឹកញាប់ព្រោះគួអោយស្រលាញ់

អត្ថបទដោយ : នីត្តា