មួយរយៈចុងក្រោយនៃការបង្ហាញខ្លួនរបស់តារាចម្រៀង original song គឺលោក ថេណា បានធ្វើឲ្យសន្ទុះគាំទ្រនៃ fan របស់លោកមានការគាំទ្រឡើងវិញជាខ្លាំងគួរឲ្យកត់សម្គាល់។
បន្ទាប់ពីលោកបានបញ្ចេញបទចុងក្រោយរបស់លោកគឺបទ ខ្យល់ត្រជាក់ ដែលជាបទដែលលោកបានរៀបរាប់ពីអារម្មណ៍លាក់ទុកនូវរឿងផ្ទាល់ខ្លួនរបស់លោកតាមរយៈ caption ដែលលោកបានដាក់អមជាមួយបទមួយនេះ។
មូលហេតុនេះទើបបានបណ្តាលឲ្យអ្នកគាំទ្ររបស់លោកភាគច្រើនមានការសោកស្តាយនូវអ្វីដែលលោកបានសាងកន្លងមកជាមួយការតស៊ូ និងការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្ររបស់លោកផងដែរ។ ប៉ុន្តែទោះជាយ៉ាងណានៅអំឡុងខែសីហា ឆ្នាំ២០២១ កន្លងទៅនេះ សម្លេងហ៊ោរកញ្ជ្រៀវរបស់អ្នកគាំទ្ររបស់លោកក៏លាន់រំពងឡើងវិញជាថ្មីម្តងទៀត តាមរយៈបទថ្មីដែលជាស្នាដៃនៃការត្រលប់របស់លោកមកវិញនោះគឺបទ ma boo។
ម្យ៉ាងវិញទៀតលោកក៏បានបង្ហើបពីគម្រោងថ្មីរបស់ខ្លួនដោយគម្រោងនោះគឺជា ការផលិតជា album ថ្មីរបស់លោកដែលមានឈ្មោះថា made in Tena។
នេះជាការត្រលប់មកវិញដោយក្តីរីករាយ ក៏ព្រោះតែលោកនៅតែមានប្រជាប្រិយភាពទោះបីជាបាត់មុខយូរយ៉ាងណាក្តី។ ហើយមកទល់ពេលនេះ លោកក៏បានបញ្ចេញបទថ្មីរបស់លោកជាបន្តបន្ទាប់ទៀតដូចជាបទ ផ្កាយ បទ នឹក(miss you) និងបទ ដួងចន្ទ ដែលច្រៀងរួមជាមួយ ព្រះនាងតូច នរោត្តម ចេនណា ផងដែរ៕
After Footer (Active) - damrei Mr1 Zone2