គួរឲ្យស្តាយ! ចំណងស្នេហារយៈពេលជិត១០ឆ្នាំត្រូវបញ្ចប់ដោយសារហេតុផលមួយនេះ!

កាលពីកន្លងទៅថ្មីៗនេះ ព័ត៌មានមួយបានផ្ទុះកក្រើកដល់អ្នកគាំទ្រតារាថៃទាំងក្នុងស្រុកនិងក្រៅស្រុក ជាពិសេសអ្នកគាំទ្ររបស់តារាសម្តែង​ស្រី Bella និងតួសម្តែងប្រុសជួរមុខគឺលោក Weir ដែលបានលើកឡើងទាក់ទងទៅនឹងការបែកគ្នារបស់អ្នកទាំងពីរថា៖ថ្មីៗនេះមានបញ្ហាជាច្រើនដែលបានកើតឡើងបន្ទាប់ពីការបែកបាក់គ្នារបស់អ្នកទាំងពីរ ពោលគឺធ្វើឲ្យអ្នកគាំទ្ររបស់ពួកគេមានការសោកស្តាយយ៉ាងខ្លាំងចំពោះពេលវេលាដែលអ្នកទាំងពីរបានសាងឡើងមករយៈពេលជិត១០ឆ្នាំ បើរាប់ត្រឹមខែធ្នូ ឆ្នាំ២០២១នេះ។ទាក់ទងនឹងបញ្ហានេះ កញ្ញា Bella ដែលជាតួសម្តែងក្នុងរឿង បុព្វេសន្និវាសបាននិយាយថា៖ ពួកគេបានព្យាយាមរក្សាទំនាក់ទំនងជាមួយគ្នាឲ្យល្អដែរ ក៏ប៉ុន្តែដោយសារតែការមិនចុះសម្រុងគ្នា ទីបំផុតក៏សម្រេចចិត្តបែកគ្នា។តែទោះជាយ៉ាងណាក៏ដោយ ក៏ពួកយើងនៅតែអាចមើលថែគ្នាដែរ ដោយគ្រាន់តែដូរទំនាក់ទំនងពីស្នេហាទៅជាបងប្អូនវិញប៉ុណ្ណោះ។ Bella បញ្ជាក់បន្ថែម។គួរបញ្ជាក់ផងដែរថាទំនាក់ទំនងស្នេហាប្រេះឆារបស់តារាមួយគូនេះបានធ្វើឲ្យមហាជនមានការជ្រួលច្របល់និងបានសម្តែងនូវការសោកស្តាយចំពោះអ្នកទាំងពីរហើយព្រមទាំងបានពោលពាក្យមួយឃ្លាថា៖ ស្រលាញ់គ្នារាប់ឆ្នាំ ចុងក្រោយសល់ត្រឹមពាក្យថាបងប្អូន៕