វ៉ាន់ នីឡា រំភើបឡើងស្រក់ទឹកភ្នែក ពេលឡើងច្រៀងលើឆាកម្ដងទៀត!(មានវីដេអូ)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ទោះបីជាបច្ចុប្បន្ននេះកញ្ញា វ៉ាន់ នីឡា បានឃ្លាតឆ្ងាយពីសិល្បៈបន្ដិចក៏ពិតមែន តែមហាជននិងហ្វេនជាច្រើនពិតជាស្រលាញ់ និងចង់ឃើញនាងវិលចូលសិល្បៈវិញខ្លាំងណាស់។

ជាក់ស្ដែងដូចជាថ្មីៗនេះ ខណៈពេលដែលនាងបានចូលរួមកម្មវិធីសម្ពោធផលិតផលសម្អាងមួយ នៅផ្សារទំនើបអុីអន និងបានយកបទចម្រៀងជាច្រើនរបស់នាងមកច្រើន ដោយឃើញអ្នកគាំទ្រហ៊ោច្រើនពេក ធ្វើឲ្យនាងរំភើបចិត្តឡើងស្រក់ទឹកភ្នែកទៀតផង។

After Footer (Active) - damrei Mr1 Zone2

មិនត្រឹមតែប៉ុនណោះ ឃើញបែបនេះ ហ្វេនៗជាច្រើនកាន់តែស្រលាញ់តារាស្រីរូបនេះ ព្រោះទំហំចិត្តរបស់នាងដែលមានចំពោះហ្វេនៗ នៅតែមានខ្លាំងដដែល និងរំភើបចិត្តរាល់ពេលដែលគ្រប់គ្នាមកគាំទ្រនាង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី