ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ពេលនេះតារាសម្ដែងថៃស្រី Bella បានបែកបាក់គ្នាជាមួយនិងគូស្នេហ៍ ដោយប្រែឈ្មោះក្លាយជាតារាស្រីដែលនៅ Single វិញហើយ។
ជាក់ស្ដែងថ្មីៗនេះ ខណៈលោក មហាជនជាច្រើនបាននាំគ្នាចាប់អារម្មណ៍ និងពាក្យសម្ដីរបស់លោក Pope Thanawat ដែលកាលណោះគេបានឃើញទៅកាន់លោកថា «ប្រសិនបើ Bella នៅ Single តើលោកស្រឡាញ់តាមញ៉ែដែរឬទេ?»
ក្នុងនោះលោកបានឆ្លើយច្បាស់ៗថា៖
«លោកជាមួយ Bella ប្រៀបដូចបងប្អូនគ្នាអញ្ចឹង មានរឿងអ្វីយើងអាចពិភាក្សាគ្នាបានគ្រប់ពេល ពោលគឺអាចនិយាយបានថា លោក និង Bella ត្រឹមតែជាមិត្ត និង បងប្អូនល្អនឹងគ្នាតែប៉ុណ្ណោះ»
គួរបញ្ជាក់ផងដែរថា លោក Pope Thanawat និង Bella ត្រូវបានហ្វេនៗជាច្រើនស្រលាញ់គាំទ្រអ្នកទាំងពីរ គឺជាដៃគូសម្ដែងរឿងជាមួយគ្នាដ៏ល្អបំផុត ហើយហ្វេនៗគ្រប់គ្នាក៏តែងតែចង់ឃើញអ្នកទាំងពីរមានទំនាក់ទំនងល្អនិងគ្នាដូចក្នុងរឿងទៀតផង៕
សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី