ហៃសូ Pok សុំបង្ហើរសំនៀងដ៏ក្រអួនក្រអៅចាប់កាន់ក្បាលមីក្រូមិនព្រមដាក់ដល់ថ្នាក់ Aum ទ្រាំមិនបាន…..! មានរូបភាព

ឈ្លក់វង្វេងនិងតន្ដ្រីបំផុតសម្រាប់ហៃសូ Pok ម្ចាស់ចិត្តរបស់តារាជួរមុខ Aum-Patchara អោយតែទៅចូលរួមក្នុងកម្មវិធីណាក៏បើកឆាកច្រៀងចម្រៀងដែរ

ជាក់ស្ដែង ហៃសូ Pok ក៏មិនបានធ្វើអោយគ្រប់គ្នាខកចិត្ត នៅពេលសាម៉ីខ្លួនបានផុសរូបភាពខណៈពេលដែលខ្លួនកំពុងបង្ហាញសមត្ថភាពបង្ហើរសំនៀងនៅលើឆាកព្រមទាំងមានសរសេរជាឃ្លាថា “ទៀតហើយឬ នៅពេលដែលម៉ាស៊ីនជាប់គាំង យើងមិនអាចចុះក្រោមបានទេ សូមអគុណចំពោះអ្នកដែលទ្រាំស្ដាប់ណាបាទ ចំណែកឯអ្នករត់គេចទៅផ្ទះ ទៅចុះព្រោះយល់ចិត្ត”

After Footer (Active) - damrei Mr1 Zone2

រឿងនេះធ្វើអោយ Aum ត្រូវប្រញាប់ចូលខ្លួនមក comment បង្អាប់សង្សាខ្លួនឯងភ្លាមៗថា “កើតមកភ្លាមក៏យកក្បាលមីក្រូមកតាមភ្លាម អ្នកចំរៀងអត់ហត់ទេ ព្រោះបងគាត់ច្រៀងជំនួសអស់ 20-30 បទទៅហើយ គ្រាន់តែប៉ុណ្ណឹងឯង”

ក្រោយមកខាងប្រុសក៏បានឆ្លើយតបវិញជាមួយសង្សាទៅវិញទៅម ដល់ថ្នាក់ៗអ្នកគាំទ្រដែលបានឃើញលួចញញឹមអោយចំពោះភាពគួអោយស្រលាញ់អ្នកទាំងពីរ

អត្ថបទដោយ : នីត្តា