អ្នកណាមិនស្ដាយ! Kimberly ស្លុតស្មារតីក្រោយពេលបានដឹងថាបាត់កាបូបតម្លៃរាប់លានអស់ចំនួន…….! មានរូបភាព

ធ្វើអោយតារាសម្ដែងស្រីលំដាប់តួឯកយ៉ាង Kimberly Ann សោកសៅក្នុងចិត្តជាខ្លាំង នៅពេលកាបូបម៉ាក់ល្បីចំនួន 4កាបូបដូចជា Hermes constance 24 black epsom rose gold hardware stamp A 2017, Hermes birkin 30  togo black gold hardware stamp T 2015, Hermes birkin 30 capucin togo stamp Q 2013 silver hardware និង Chanel boy bag ប៉ុន 6ធ្នប់ដៃពណ៌ខ្មៅស្បែកថ្លា បានបាត់ពីខនដូយ៉ាងគ្មានស្រមោល

ដោយអ្នកជិតស្និតរបស់នាងបាននិយាយអោយស្ដាប់ថា ពេលនេះលោក Su ជាអ្នកចាត់ការផ្ទាល់ខ្លួនបានធ្វើដំណើរទៅដាក់ពាក្យបណ្ដឹងរួចរាល់ហើយ

After Footer (Active) - damrei Mr1 Zone2

ចំណែកឯ Kimberly វិញបានបើកចិត្តនិយាយរៀបរាប់ថា “កាបូបទាំង 4និងជាកាបូបដែលមានម៉ាកល្បីៗ ហើយពេលនេះក៏ពិបាកនិងរកទិញសមគួរដែរ ទើបចង់សុំជំនួយពីហាងកាបូបមួយទឹកៗ នរណាដែលមានតម្រុយ ករុណាទាក់ទងមកលេខអ្នកចាត់ការផ្ទាល់ខ្លួនបាន”

នរណាបានជួបបានឃើញឬមានតម្រុយអីកាបូបទាំង 4នេះ អាចទំនាក់ទំនងមកតាមលេខ  090-984-5040

អត្ថបទដោយ : នីត្តា