កាលពីប៉ុន្មានម៉ោងមុននេះ គណនី facebook របស់តារាចម្រៀងប្រចាំផលិតកម្ម ហង្សមាស គឺអ្នកនាង សួស វីហ្សា បានបង្ហោះរូបភាពមួយចំនួនដែលអ្នកនាងបានបញ្ចេញកាយវិការរបស់ខ្លួនយ៉ាងទន់ភ្លន់ ស្លៀកសម្លៀកបំពាក់ឈៀងស្មាដែលមានម៉ូតនិងរបៀបតុបតែងខ្លួនយ៉ាងស្រស់ស្អាតសមសួនសក្តិសមជានារីខ្មែរអមជាមួយនឹងទឹកមុខញញឹមស្រស់គួរជាទីគយគន់នៅលើទឹកដីអង្គរនៃខេត្តសៀមរាប។
មិនតែប៉ុណ្ណោះអ្នកនាងថែមទាំងសរសេរ caption មួយជួរលើគណនីរបស់អ្នកនាងផ្ទាល់ដែរថា៖ “ខេត្តសៀមរាបសូមស្វាគមន៍ 🇰🇭 ២១.១២.២១“។ តែយ៉ាងណាយើងក៏មិនបានដឹងថាអ្នកនាងមកលេងខេត្តសៀមរាបនេះក្នុងគោលបំណងណានោះទេ មិនដឹងថាអ្នកនាងមកថតបទចម្រៀងថ្មីឬក៏ផ្សាយផលិតផលណាមួយឡើយ។