ភ្ញាក់ផ្អើល! កាបូបជាច្រើនរបស់ Kimberly តម្លៃជិត ៧ ម៉ឺនដុល្លារត្រូវបានគេលួច ពេលនេះកំពុងសង្ស័យទៅលើ….

កាលពីប៉ុន្មានម៉ោងមុននេះ មហាជននិងហ្វេនៗជាច្រើនបាននាំគ្នាភ្ញាក់ផ្អើល នៅពេលឃើញតារាសម្ដែងថៃស្រីល្បីឈ្មោះ Kimberly បានចេញមុខប្រកាសថាខ្លួនបានបាត់កាបូបចំនួន៤ សរុបជាទឹកប្រាប់ប្រមាណជាង៧មុឺនដុល្លារឯណោះ។

ក្នុងនោះផងដែរ ចំពោះការបាត់បង់នេះ អ្នកគ្រប់គ្រងតារាស្រីរូបនេះ មិនទាន់វែកមុខរកជនល្មើសឃើញនោះទេ តែកំពុងតែដាក់ការសង្ស័យទៅលើអ្នកដែល ជិតដិតនិងតារាស្រីរូបនេះ ដែលជាអ្នកស្គាល់លេខកូដសម្ងាត់ចូលខុនដូរបស់នាងបានផងដែរ។

After Footer (Active) - damrei Mr1 Zone2

គួរបញ្ជាក់ផងដែរថា​ កាបូបចំនួន៤ដែលតារាស្រីរូបនេះបាត់រួមមានម៉ាក់ «1.Hermes constance 24 black epsom rose gold hardware stamp A 2017, 2.Hermes birkin 30 togo black gold hardware stamp T 2015, 3.Hermes birkin 30 capucine (ពណ៌ទឹកក្រូច) togo stamp Q 2013 silver hardware និង 4.Chanel boy bag 6 ពណ៌ខ្មៅ»៕

សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី