ប្រុងប្រយ័ត្នបងប្អូន! មានជនអនាមឹក បង្កើត Telegram ម៉ានិត ទៅធ្វើរឿងបែបនេះ!

កាលពីប៉ុន្មានម៉ោងមុននេះ តារាចម្រៀង និងជាអ្នកនិពន្ធសៀវភៅលោក ម៉ានិត បានសម្ដែងការហួសចិត្ត និងបង្ហោះសាររៀបរាប់អំពីទង្វើដែលជនអនាមិកម្នាក់បានបង្កើត គណនី Telegram លោកទៅធ្វើការឆបោកគេផងដែរ។

ក្នុងនោះលោកបានរៀបរាប់ថា៖

After Footer (Active) - damrei Mr1 Zone2

«នេះមិនមែនជាខ្ញុំទេ។ ខ្ញុំទើបតែបានទទួលព័ត៌មានពីជនរងគ្រោះម្នាក់ ដែលត្រូវជនបោកប្រាស់ឆាតទៅគាត់ ដើម្បីធ្វើអាជីវកម្មក្លែងក្លាយ ដោយចាប់ផ្ដើមពីចូលលុយ $10។ សំណាងហើយដែលគាត់មិនជឿ ហើយខ្ញុំក៏មិនដឹងថា ម្នាក់នេះឆាតទៅនរណាខ្លះដែរ? តែរូបប្រូហ្វាល់ខ្ញុំ ឈ្មោះខ្ញុំ។ សូមអ្នកប្រុងប្រយ័ត្ន! បើជួបបែបនេះ សូមអ្នកពិចារណា ម៉ានិត ជាអ្នកនិពន្ធ និង តារាចម្រៀងប្រចាំប្រទេសកម្ពុជាម្នាក់។ ម៉ានិត ជាអ្នកប្រកបរបរសុច្ចរិតម្នាក់ និង មានពូជពង្សវង្សត្រកូលល្អក្នុងសង្គម ម៉ានិត មិនអាចទៅឆាតសុំ $10 ពីអ្នកដើម្បីរកស៊ីទេ។ សូមបងប្អូនជួយចែករំលែក ដើម្បីប្រឆាំងនឹងជនឆបោកម្នាក់នេះ និង កុំឱ្យមានជនរងគ្រោះផ្សេងទៀត។ សូមមេត្តាជួយចែករំលែកផង! សូមផ្ដាំទៅដល់អ្នកឆបោកម្នាក់នោះ បងជាជនឆបោក បងប្រាកដជាក្រហើយ បានទៅបោកគេ បងក្រមកពីគំនិតបងគិតត្រឹមតែបោកគេយកលុយ តែគ្មានគំនិតយកដៃទៅលាងចានរកការងារធ្វើ ដើម្បីរកលុយនោះទេ។ គំនិតឆបោកវាមិនគង់វង្សទេ អ្នកនឹងក្រមួយជីវិត ព្រោះបោកវាដោះបានតែមួយពេល មានតែការងារសុច្ចរិតទេ បានទាំងលុយ បានទាំងកិត្តិយស»

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជាហួសចិត្ត ហើយព័ត៌មាននេះក៏ជាសារមួយដាស់តឿនបងប្អូនគ្រប់គ្នាឲ្យប្រុងប្រយ័ត្នផងដែរ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី