Bella Ranee ដល់ថ្នាក់និយាយមិនចេញក្រោយពីទទួលបានការ surprise ធ្វើខួបកំណើតមុនថ្ងៃ សប្បាយចិត្តនិង…..! មានរូបភាព

ទទួលបានការ surprise ធ្វើខួបកំណើតមុនថ្ងៃពិតបានមកដល់ សម្រាប់តារាសម្ដែងស្រីម៉ឺនលានយ៉ាង Bella Ranee  ដែលជាក់ស្ដែងអ្នកគាំទ្របានសហការណ៍គ្នារៀបចំកម្មវិធីតូចៗដ៏សែនកក់ក្ដៅ ដែលរួមបញ្ជូលទាំងបេះដូងនិងបង្កើតទូរកុងទ័រអោយក្លាយទៅជាកន្លែងរៀបចំកម្មវិធីយ៉ាងស្រស់ស្អាតនិងទំនើប

ដោយ Bella បានផុសរូបភាពដែលពោរពេញទៅដោយស្នាមញញឹមនិងផ្ទៃមុខដ៏មានក្ដីសុខ បញ្ជាក់បានតាមទឺកមុខនិងកាយវិការនិងឃ្លាសារដែលនាងបានសរសេរថា “Bella និយាយលែងចេញហើយចា សូមអគុណដល់គ្រប់គ្នាខ្លាំងណាស់ សម្រាប់ការរៀបចំ surprise ខួបកំណើតមុនថ្ងៃដែលភ្ញាក់ផ្អើលខ្លាំងណាស់ មកបែបខណៈពេញមួយកុងទ័រ ដឹកដោយឡានកង់ 6 !!! ចាប់អារម្មណ៍គ្រប់ចំនុចទាំងអស់ព្រោះឃើញហើយដឹងថាគ្រប់គ្នាត្រៀមរៀបចំនិងយកចិត្តទុកដាក់ខ្លាំងណាស់ (ហើយត្រូវពិនិត្យ ATK ជាមុនទៀតផង) Bella Boom គួរឲ្យស្រលាញ់ណាស់ នំខេកមានឈ្មោះរបស់ហ្វេនៗអ្នកគាំទ្រគ្រប់ផ្ទះ ទានដ៏អស្ចារ្យ កាដូក៏ជារបស់ពិតៗគ្រប់យ៉ាង”

After Footer (Active) - damrei Mr1 Zone2

“ក្រៅពីនិងនៅមាន surprise កាដូក្នុងកាដូម្ដងទៀត អគុណដែលផ្ដល់បេះដូងអោយ Bella បានដល់ថ្នាក់នេះណាចា Bellaស្រលាញ់គ្រប់គ្នាខ្លាំងណាស់ ពេញចិត្តទាំងអស់ សូមអគុណដែលបាននៅក្បែរនៅជិតម្នាក់ស្រីខ្លួនល្អិតម្នាក់នេះមករហូតា​ Bella មានក្ដីសុខប៉ុនផែនដីតែម្ដងចា #happybelladay2021”

អត្ថបទដោយ : នីត្តា