អីយ៉ាៗពិតជាគួអោយស្រលាញ់មែន Alex-Bow ទើបតែទាក់ទងគ្នាថ្ងៃមុនសោះពេលនេះដើរលេងជុំគ្រួសារទាំងសងខាងទៅហើយ!!! មានវីដេអូ
លែងមានអ្វីដែលត្រូវលាក់បាំងទៀតហើយ សម្រាប់គូរស្នេហ៍ថ្មោងថ្មីយ៉ាង Alek Theeradej និងកញ្ញា Bow Maylada ដោយមុននេះខាងប្រុសទើបនិងរបូតមាត់ហើយខាងស្រីថាជា “សង្សា” ហើយអ្នកទាំងពីរដែលមើលទៅហាក់បីដូចជាមានការរីកច្រើនទៅមុខជារឿយៗទៀត ហើយពេលនេះមានតែពាក្យថាគួអោយស្រលាញ់ទាំងអស់
ជាពិសេសនៅពេលបានឃើញសកម្មភាពជាក់ស្ដែងឃើញហើយសូមជម្រាបថាហ្វេនៗរបស់ Alex-Bow ពេញចិត្តពេញថ្លើមជាខ្លាំង បន្ទាប់ពីបានឃើញរូបភាពដែល Alek check in នៅឯចំការតែ ចំណែកឯខាង Bow ដែលដាក់ story ខណៈពេលនាងអង្គុយមើលទេសភាពក្នុងចំការតែជាមួយនិងអ្នកម៉ាក់របស់ខ្លួនឯង ហើយម្ខាងទៀតជាអ្នកម៉ាក់របស់ Alek អាចនិយាយបានថាមួយស្លឹកនេះច្បាស់លាស់ណាស់ថាអ្នកទាំងពីរទៅដើរលេងជាមួយគ្នា
ចំណែកឯអ្នកឆៀងរ៉ៃដែលបានទៅជួបទៅឃើញ Alex-Bow នៅហាងសាច់ជ្រូកអាំងក៏បានសុំថតរូបជាមួយគ្នាទៀត ចាំមើលថាដំណើរដំសាន្ដរបស់អ្នកទាំងពីរនិងមានរូបគូរផ្អែមល្ហែមមកផ្ញើរអ្នកគាំទ្រដែរទេ អ្នកខ្លះដល់ថ្នាក់ប្រាប់ថាសុំត្រឹមតែផុសក្នុង story ក៏អស់ចិត្តដែរ
អត្ថបទដោយ : នីត្តា