គ្រាន់តែ Nune បង្ហោះរូបថតមួយសន្លឹកនេះភ្លាម Tod Piti ចូលខមិនសួរភ្លែតថា …

កំពូលតារាសម្តែងស្រី Nune Woranuch ដែលមហាជនភាគច្រើនស្គាល់ថាជាតារាស្រីមុខមិនចេះចាស់ បើទោះបីជាមានអាយុច្រើនហើយក៏ដោយ។ តារាស្រី Nune មិនត្រឹមតែមានរូបសម្រស់ក្មេងជាងវ័យនោះទេ នាងក៏ជាភរិយារបស់លោក Tod Piti ដែលជាអ្នកជំនួញក្នុងត្រកូលអភិជនមួយរូបផងដែរ។
កាលពីពេលថ្មីៗកន្លងទៅ តារាស្រី Nune បានបង្ហោះនូវរូបថតស្ព័តពាណិជ្ជកម្មមួយនៅលើគណនី Instagram របស់នាងដែលស្លៀកពាក់បែបស៊ិចស៊ីខាងល្វែងក្រោម ភ្លាមនោះក៏ឃើញគណនីរបស់លោក Tod Piti ដែលមហាជនស្គាល់ថាជាស្វាមីរបស់នាងចូលខមិនភ្លាមថា “បាត់ខោវទៅណាហើយ?” គ្រាន់តែការខមិនបែបលេងសើចជាមួយនឹងភរិយាខ្លួនបែបនេះ បានធ្វើអោយហ្វេនជាច្រើនខមិនតបតជាមួយនឹងអារម្មណ៍សប្បាយរីរាក ដែលបានឃើញអ្នកទាំងពីរស្រឡាញ់គ្នាបែបនេះ៕