រូបគូមកទៀតហើយ! ដៃគូតារាគូរបស់លោក Tono Parkin និង Nycha Nuttanicha ដឹកដៃគ្នាចួលរួមពិធីមង្គការសាច់ញាតិ្ដ ស្វីតមិនចាញ់គូកូនកម្លោះកូនក្រមុំក្នុងថ្ងៃពិសេសនោះឡើយ។
ដោយតារាប្រុសស្រីទាំងពីរដួងទាំងលោក Tono និង Nycha ទោះបីជានាពេលកន្លងមកនេះមិនដែលប្រកាសពីទំនាក់ទំនងឬប្រាប់ថាទាំងគូជាសង្សារនឹងគ្នា តែអ្នកទាំងពីរតែងមានសកម្មភាពក្រៅឆាកស្វីតៗក្នុងជីវិតពិតឲអ្នកគាំទ្រឃើញជាញឹកញាប់។ ហើយតួឯកប្រុសស្រីទាំងពីរដួងក៏មិនដែលប្រកែកពីការចាប់គូឲរបស់អ្នកគាំទ្រផងដែរ នឹងរឹតមានទំនាក់ទំនងល្អរហូតដល់ជិតស្និទ្ធរវាងគ្រួសារទាំងពីរថែមទៀតផង។ ថ្មីៗនេះក្នុងឱកាសថ្ងៃពិធីមង្គលការរបស់សាច់ញាតិ្ដលោក Tono ខាងក្រុមគ្រួសារលោក ក៏បានអញ្ជើញទាំង Nycha និងអ្នកម្ដាយមកចូលឲពរជ័យ។ ទៅដល់មានម្ចាស់កម្មវិធីទទួលរាក់ទាក់ជាពិសេសទៀតនោះគឺមានលោក Tono ជាអ្នកមើលថែពិសេសជាប់ជានិច្ចផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ