តោះហ្វេនៗ! សាកមកទាយឈ្មោះនិងអាយុពិតរបស់តួអង្គក្នុងរឿង F4 ទាំងអស់គ្នា!

រឿង Boys over the flowers ដែលប្រជាជនកម្ពុជានិយមហៅថា F4​ ឬក៏រឿង កន្លង់ចោមផ្កា ជាសាច់រឿងមនោសញ្ចេតនាស្នេហាជ្រាលជ្រៅរបស់យុវវ័យកាលពីជំនាន់ឆ្នាំ ២០០៩ រហូតដល់បច្ចុប្បន្នរឿងនេះក៏នៅដិតជាប់អារម្មណ៍​អ្នកតាមដានរឿងនេះដដែល។ព្រោះរឿងនេះបាននិយាយពីតួប្រុសទាំង៤នាក់ដែលបានតាមនារីតែម្នាក់ដូចគ្នា។ ម្យ៉ាងវិញ​ទៀត រឿងនេះមានប្រទេសជាច្រើនដែលបានទិញសិទ្ធិយកមកផលិតសារជាថ្មី​ដូចជា ប្រទេសកូរ៉េខាងត្បូង ប្រទេសចិន ប្រទេសថៃ  និង ប្រទេសជប៉ុន ផ្ទាល់ជាដើម ប៉ុន្តែមានមនុស្សភាគតិចណាស់ដែលបានដឹងថារឿងនេះបានយកលំនាំដើមតាមរឿងគំនូរសៀវភៅរបស់ប្រទេសជប៉ុនដែលបានចេញផ្សាយតាំងពីឆ្នាំ ១៩៩៧ មកម្ល៉េះ។ដោយឡែកថ្ងៃនេះដែរ យើងខ្ញុំនឹងនាំអារម្មណ៍អ្នកទាំងអស់គ្នាមកស្គាល់តួសំខាន់ក្នុងរឿងនេះជា version របស់ប្រទេសកូរ៉េទាំងអស់គ្នា។​ ថាតើពួកគេទាំងនោះមានឈ្មោះពិតអ្វី​ខ្លះ ហើយមកដល់ពេលនេះពួកគេមានអាយុប៉ុន្មានហើយ? តោះកុំឲ្យខាតពេលយូរមកតាមដានជាមួយយើងខ្ញុំទាំងអស់គ្នា៖

១/​ លោក Lee Min-ho សម្តែងជា គូ ជុនឃ្យូ (អាយុ ៣៤​ ឆ្នាំ)២/ លោក Kim Hyun-joong សម្តែងជា  រិន ជីហ៊ូ (អាយុ ៣៥ ឆ្នាំ)៣/ លោក Kim Bum សម្តែងជា  ស៊ូ អ៊ីចុង (អាយុ ៣២ ឆ្នាំ)៤/ លោក Kim Joon សម្តែងជា សុង ហូប៊ីន (អាយុ ៣៧ ឆ្នាំ)៥/ អ្នកនាង Ku Hye-sun សម្តែងជា គីម ជែនឌី (អាយុ​ ៣៧ ឆ្នាំ)